adverise with khmeread Ach ko

ព្យាបាល​ស្បែ​កមុខ​សម្បូរ​ជាតិ​ខ្លាញ់​ជាមួយ​ស៊ុត​សវេទ​ន​មន្ត​មួយ​នេះ​

    ​ក្ដី​ស្រមៃ​របស់​មនុស្ស​គ្រប់គ្នា​គឺ​ការ​មាន​ស្បែក​ល្អឥតខ្ចោះ និង​ភ្លឺ​ចែងចាំង​។ ពិតណាស់ របប​អាហារ​មិនល្អ ជ្រើសរើស​អាហារ​គ្មាន​សុខភាព​ល្អ និង​កត្តាបរិស្ថាន​ធ្វើឱ្យ​ស្បែក​របស់​អ្នក​អាប់អួរ​។ ប៉ុន្តែ​កុំ​បារម្ភ នៅមាន​វិធី​ដោះស្រាយ​បញ្ហា​ទាំងនេះ ហើយ​អាច​រកបាន​នៅផ្ទះ​ខ្លួន​ថែមទៀត​។​

​    ​ដំបូង​អ្នក​ត្រូវ​លាង​សម្អាត​មុខ​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ​សិន​ដើម្បីឱ្យ​វា​បើក​រន្ធ​ញើស​។ ហើយ​គ្រឿងផ្សំ​ដែល​អ្នកត្រូវការ​រួមមាន​៖
​    ​- ស៊ុត​យក​ផ្នែក​ស ១ គ្រាប់​
​    ​- ទឹកក្រូច​ឆ្មា ៤ ទៅ ៥ ដំណក់​

​    ​* របៀប​ធ្វើ​នឹង​ប្រើប្រាស់​
​    ​- លាយ​គ្រឿងផ្សំ​បញ្ចូល​គ្នា​ឱ្យ​សព្វ​ល្អ​។ ត្រូវ​គោះ​ស៊ុត​ស​នោះ​សិន មុនពេល​ដាក់​ទឹកក្រូច​ឆ្មា​ចូល​។​
​    ​- លាង​សម្អាត​មុខ​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ និង​ស​ម្ងួ​ត​ជាមួយនឹង​កន្សែង​ស្អាត​។​
​    ​- លាប​គ្រឿងផ្សំ​នៅលើ​មុខ ជាមួយនឹង​ម្រាមដៃ​។​
​    ​- ទុកចោល ១៥ នាទី សឹម​បក​ម៉ាស​នោះ​ចេញ​។​
​    ​- លាង​សម្អាត​ជាមួយនឹង​ទឹក​ត្រជាក់​ដើម្បី​បិទ​រន្ធ​ញើស​វិញ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់