adverise with khmeread Untitled 1

ហ្វាំ​ង​ឡង់​អាច​នឹង​ក្លាយជា​អ៊ុយ​ក្រែ​នទី​ពីរ​? ហ្វាំ​ង​ឡង់​កំពុង​ភ័យ​ខ្លួន​រឿង​រុស្ស៊ី​សើរើ​ឯកសារ​ប្រគល់​ឯករាជ្យ​ខុសច្បាប់​ដល់​ប្រទេស​នេះ​

    ​រដ្ឋាភិបាល​វិមាន​ក្រឹម​ឡាំង​ត្រូវបាន​ចោទប្រកាន់ថា បាន​បើក​យុទ្ធនាការ​កុហក​ជា​ប្រព័ន្ធ​មកលើ​ប្រទេស​ហ្វាំ​ង​ឡង់ ជាមួយ​មន្ត្រី​នៅ​រដ្ឋធានី Helsinki កំពុង​ព្រួយបារម្ភ​ជុំវិញ​ការសួរដេញដោល​ពី​ភាពស្របច្បាប់​នៃ​ឯករាជ្យ​របស់​ប្រទេស​នេះ​។​

​    ​ការលើកឡើង​នេះ​បាន​កើតឡើង​ចំពេល​មានការ​បង្កើន​សន្តិសុខ​ក្នុងប្រទេស​ហ្វាំ​ង​ឡង់​បន្ទាប់ពី​ទីក្រុង​ម៉ូស្គូ​បានដាក់​ប​ញ្ជូ​ល​តំបន់​គ្រី​មេ​ធ្វើជា​ឧបសម្ព័ន្ធ​របស់ខ្លួន និង​ភាព​តានតឹង​រវាង​រុស្ស៊ី និង​លោកខាងលិច​ជុំវិញ​ការ​ចល័ត​មី​ស៊ី​ល​ដែលមាន​សមត្ថភាព​ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទៅ​តំបន់​សមុទ្រ​បាល់​ទិ​ក​។​

​    ​ប្រទេស​ហ្វាំ​ឡង់​នឹង​ប្រារព្វ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី ១០០ របស់ខ្លួន​ក្រោយ​ទទួលបាន​ឯករាជ្យ​ពី​សាធារណរដ្ឋ​រុស្ស៊ី​នៅ​ថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ១៩១៧​។​

​    ​ប្រ​ទស​នេះ​មាន​ព្រំប្រទល់​ជាមួយ​រុស្ស៊ី​ប្រវែង ១.៣៤០ គីឡូម៉ែត្រ ប៉ុន្តែ​ការសួរដេញដោល​ជុំវិញ​ភាពស្របច្បាប់​ទាក់ទិន​នឹង​ឯករាជ្យ​របស់​ប្រទេស​នេះ បានធ្វើឱ្យ​មេដឹកនាំ​ហ្វាំ​ង​ឡង់​នៅ​មិន​សុខ​។​

​    ​យោងតាម​របាយការណ៍​ចេញផ្សាយ​នៅ​ប្រទេស​រុស្ស៊ី​កាលពីដើម​ឆ្នាំនេះ​ឱ្យដឹងថា រដ្ឋការ​សម័យ Bolshevik របស់លោក​ឡេ​នី​ន​គ្មាន​សិទ្ធិ​ណា​មក​ទទួលស្គាល់​ឯករាជ្យ​របស់​ហ្វាំ​ង​ឡង់​ឡើយ​។​

​    ​បន្ទាប់ពី​យក​តំបន់​គ្រី​មេ​កាលពី​ឆ្នាំ ២០១៤ រួចមក ដោយ​រុស្ស៊ី​និយាយថា តំបន់​នេះ​ត្រូវតែ​ប្រគល់​មកឱ្យ​រុស្ស៊ី​វិញ​នោះ អតីត​ទីប្រឹក្សា​របស់លោក​ពូ​ទីន​ម្នា​ក់បាន​និយាយថា មេដឹកនាំ​រុស្ស៊ី​នឹង​ងាក​មករក​ប្រទេស​ហ្វាំ​ឡង់​វិញ​ម្តង​។​

​    ​លោក Andrej Illarionov អតីត​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​លោកពូ​ទីន​ពី​ឆ្នាំ ២០០០ ដល់ ២០០៥ បាន​ប្រាប់​កាសែត​ស៊ុយអែត Svenska Dagbladet ថា "​ផ្នែក​នៃ​ប្រទេស​ហ្ស​ក​ហ្ស៊ី អ៊ុយ​ក្រែ​ន បេឡា​រូស រដ្ឋ​នៅ​តំបន់​បាល់​ទិ​ក និង​ហ្វាំ​ង​ឡង់ ជា​បណ្តា​រដ្ឋ​ដែល​លោកពូ​ទីន​អះអាងថា​មានកម្ម​សិទ្ធិ​នៅ​ទីនោះ​"​។ គាត់​បាន​បន្តថា របប​របស់លោក​វ្ល៉ា​ឌឺ​មៀរ​ពូ​ទីន​មើលឃើញ​ឯករាជ្យភាព​របស់​ហ្វាំ​ឡង់​ជា​អំពើ​ក្បត់​នឹង​ផលប្រយោជន៍​ប្រទេស​រុស្ស៊ី​។​

​    ​លោក Markku Mantila ប្រធាន​ទំនាក់ទំនង​រដ្ឋាភិបាល​ហ្វាំ​ឡង់​បាន​និយាយថា "​យើង​ជឿថា​ឥទ្ធិពល​ឈ្លានពាន​ពី​រុស្ស៊ី​នេះ​គឺមាន​បំណង​បង្កើត​ការមិនជឿ​ទុកចិត្ត​រវាង​បណ្តា​មេដឹកនាំ​នានា និង​ពលរដ្ឋ ហើយ​ដើម្បី​ធ្វើឱ្យ​យើង​ធ្វើការ​សម្រេចចិត្ត​ដែល​ប៉ះពាល់​ដល់​ខ្លួន​យើង​។ រុស្ស៊ី​ក៏មាន​បំណង​ធ្វើឱ្យ​ពលរដ្ឋ​មាន​មន្ទិលសង្ស័យ​អំពី​សហភាព​អឺរ៉ុប និង​ដើម្បី​ប្រដៅ​ហ្វាំ​ង​ឡង់​កុំឱ្យ​ចូលរួម​ជាមួយ​ណា​តូ​"៕

​ប្រភព dailymail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់