adverise with khmeread 1

មនុស្ស​ដែល​សកម្ម​ខាង​ផ្លូវភេទ ត្រូវតែ​ដឹង​ពី​ឃាតករ​លាក់​មុខ​មួយ​នេះ​

    ​ការ​រួមភេទ​ជាមួយ​ដៃគូ​ច្រើន​អាច​នាំឱ្យ​ឆ្លង​ហ៊ី​វ ហើយ​ឃាតករ​លាក់​មុខ​នេះ​អាច​ឆ្លងតាម​ប្រការ​ជាច្រើន​ដូចជា​៖

​    ​១. ករណី​លោកអ្នក​ប៉ះពាល់​មនុស្ស​ម្នាក់ទៀត​តាមរយៈ​ទឹករងៃ ទឹកដោះ ទឹកកាម និង​ទឹករំអិល​យោនី លោកអ្នក​អាច​ឆ្លង​ហ៊ី​វ​បាន​។ 

​    ​២. ទោះបី​លោកអ្នក​គិតថា​ខ្លួនឯង​មិនមាន​វីរុស​ហ៊ី​វ ប៉ុន្តែ​ដៃគូ​របស់​អ្នក​អាច​នឹងមាន​ហ៊ី​វ ដូច្នេះ​មុននឹង​រួមភេទ គួរ​ទៅពិនិត្យ​ហ៊ី​វ​ទាំង​ដៃគូ​របស់​អ្នកផង ជាពិសេស​នៅពេល​អ្នក​ចាប់ផ្តើម​មាន​ដៃគូ​រួមរក្ស​ថ្មី​។ 

​    ​៣. គួរ​មាន​ដៃគូ​គួរឱ្យ​ទុកចិត្ត​ម្នាក់​ឬ​ពីរ​នាក់​បាន​ហើយ ព្រោះ​វា​ជួយ​បន្ថយ​ហានិភ័យ​ឆ្លង​ហ៊ី​វ ជាជាង​ប្រថុយ​រួមរក្ស​ជាមួយ​ដៃគូ​មិនដែល​ស្គាល់គ្នា​។ 

​    ​៤. វិធី​ការពារ​មាន​សុវត្ថិភាព​បំផុត​គឺ​ស្រោមអនាម័យ​បុរស ឬ ស្រោមអនាម័យ​ស្ត្រី ត្រូវ​ពាក់​ជានិច្ច​ពេល​រួមរក្ស​។ 

​    ​៥. បើ​អ្នក​ចង់​ចោះ​ក្រវិល ឬ​សាក់​រូប ត្រូវ​ប្រាកដថា អ្នក​សាក់​នោះ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ និង​មាន​ជំនាញ​ច្បាស់លាស់ ព្រោះ​ឧបករណ៍​ចាក់​ខ្លះ​អាច​បង្ក​ឱ្យ​ឆ្លង​ហ៊ី​វ​បាន​។ 

​    ​៦. បើ​ចាក់​ម្ជុល ត្រូវ​ប្រាកដថា​វា​ជា​ម្ជុល​ថ្មី​មិនបាន​ប្រើប្រាស់​ដោយ​មនុស្ស​ផ្សេង​ទេ​។​

​    ​៧. ថ្នាំ Prophylaxis គឺ​សម្រាប់​លេប​ចំពោះ​មនុស្ស​គ្មាន​ហ៊ី​វ ដើម្បី​ការពារ​ពី​ការឆ្លង​វីរុស​ហ៊ី​វ ប្រសិនបើ​ប៉ះពាល់​នឹង​មេរោគ​ហ៊ី​វ​ពេល​រួមរក្ស​។ ត្រូវ​ប្រើ​វា​តាម​វេជ្ជបញ្ជា​របស់​វេជ្ជបណ្ឌិត​ដាច់ខាត​៕  

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់