adverise with khmeread Untitled 1

អង់គ្លេស​តាមឃ្លាំមើល​ក្រុម​នាវាចម្បាំង​ខ្នាត​យក្ស​របស់​រុស្ស៊ី​ឆ្លងកាត់​ច្រក​សមុទ្រ​ខ្លួន​ទាំង​បែកញើស​

    ​កងទ័ពជើងទឹក​អង់គ្លេស​បាន​តាមដាន​នាវាចម្បាំង​រុស្ស៊ី​ទាំង​បែកញើស ខណៈ​កង​នាវាចម្បាំង​ខ្នាត​យក្ស​របស់​រុស្ស៊ី​ឆ្លងកាត់​ច្រក​សមុទ្រ​អង់គ្លេស​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​ធ្វើដំណើរ​ទៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត ដែល​នេះ​ទំនងជា​ការពង្រឹង​មួយទៀត​របស់​រុស្ស៊ី​ក្នុង​យុទ្ធនា​ការទម្លាក់​គ្រាប់បែក​នៅ​ទីក្រុង​អា​ឡេ​ប៉ូ ប្រទេស​ស៊ី​រី​។​

​    ​យោងតាម​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​អង់គ្លេស​គឺ​លោក Sir Michael Fallon បាន​អះអាងថា ការ​ជិះ​ចូល​សមុទ្រ​អង់គ្លេស​នេះ​គឺជា​ការធ្វើ​តេស្ត​សមត្ថភាព​អង់គ្លេស ហើយ​លោក​និយាយថា កង​នាវា​រុស្ស៊ី​នឹងត្រូវ​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​។​

​    ​កង​នាវារ​ស្ស៊ី​ដោយ​រួម​ប​ញ្ជូ​ល​ទាំង​នាវាចម្បាំង​សម្រាប់​ដាក់​យន្តហោះ​ហៅថា Admiral Kuznetsov ត្រូវបាន​តាមដាន​យ៉ាង​ខ្ជាប់ខ្ជួន​ដោយ​កងទ័ពជើងទឹក​អង់គ្លេស ខណៈ​នាវា​ទាំងនេះ​បាន​ឆ្លងកាត់​ច្រក​សមុទ្រ Dover​។​

​    ​នាវាចម្បាំង​យក្ស Admiral Kuznetsov គឺជា​នាវា​តែមួយគត់​នៅក្នុង​កងទ័ពជើងទឹក​រុស្ស៊ី ហើយ​វា​មាន​សមត្ថភាព​ផ្ទុក​យន្តហោះ​ចម្បាំង​បាន​ដល់​ទៅ ៥០ គ្រឿង​៕

​ប្រភព​៖ itv

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់