adverise with khmeread 1

ក្មេង​ក្រីក្រ​នេះ​ចិត្តល្អ​ហួស​ដើរ​ជួយ​សូម្បីតែ​សត្វ ថ្ងៃមួយ​ស្រាប់តែ​ធ្លាក់​ពី​ជម្រាលភ្នំ​រងរបួស​ជា​ទម្ងន់​! ហើយ​រឿង​មិន​រំពឹង​នេះ​បាន​កើតឡើង

    ​កាលពីព្រេងនាយ​មាន​ក្មេងប្រុស​តូច​មកពី​គ្រួសារ​ក្រីក្រ​ម្នាក់​ឈ្មោះ Shankar​។ នៅ​ថ្ងៃមួយ​វា​បាន​ដើរចូល​ព្រៃ​រក​អុស​។ រំពេច​នោះ​វា​បានឃើញ​តា​ចាស់​ម្នាក់​កំពុង​ឃ្លាន​ញ័រញាក់​យ៉ាងខ្លាំង​។ Shankar ចង់ឱ្យ​អាហារ​ខ្លះ​ដល់​គាត់ ប៉ុន្តែ​វា​មិនមាន​អាហារ​សម្រាប់​ខ្លួនឯង​ឡើយ ដូច្នេះ​ក្មេង​ម្នាក់នេះ​ក៏បាន​បន្តដំណើរ​ទៅមុខទៀត​។ ពេល​កំពុងធ្វើដំណើរ​តាមផ្លូវ វា​ក៏​បានឃើញ​ក្តាន់​មួយ​ក្បាល​កំពុង​ស្រែក​ទឹកជា​ខ្លាំង​។ Shankar ចង់ឱ្យ​ទឹក​ក្តាន់​នេះ​ផឹក​ណាស់ ប៉ុន្តែ​វា​មិនមាន​ទឹក​ផឹក​សម្រាប់​ខ្លួនឯង​ឡើយ ដូច្នេះ​ក្មេងប្រុស​មកពី​គ្រួសារ​ក្រីក្រ​ម្នាក់នេះ​ក៏បាន​បន្តដំណើរ​ទៅមុខទៀត​។​

​    ​បន្ទាប់មក Shankar ក៏បាន​ឃើញ​បុរស​ម្នាក់​ដែល​ចង់​ធ្វើ​ជំរំ​មួយ ប៉ុន្តែ​គាត់​គ្មាន​ឈើ​គ្រប់គ្រាន់ ដូច្នេះ​វា​ក៏បាន​ឱ្យ​ឈើ​ទៅកាន់​បុរស​ម្នាក់នេះ​មួយចំនួន​។ ជា​សំណង បុរស​ម្នាក់នេះ​បានឱ្យ​ទឹក និង​អាហារ​ដល់ Shankar​។ ក្រោយ​ទទួលបាន​ហើយ Shankar ក៏​ប្រញាប់​ទៅរក​តា​ចាស់​ដើម្បីឱ្យ​អាហារ​ដល់​គាត់ និង​ក្តាន់​ដើម្បីឱ្យ​ទឹក​វា​ផឹក​។ តា​ចាស់ និង​សត្វ​ក្តាន់​រីករាយ​ជាខ្លាំង ហើយ Shankar វិញ​ក៏​សប្បាយចិត្ត​ផងដែរ​ពេលធ្វើ​ដំណើរ​មក​ផ្ទះ​វិញ​។​

​    ​យ៉ាងណាក្តី នៅ​ថ្ងៃមួយ Shankar បាន​ធ្លាក់​ពី​ជម្រាលភ្នំ​។  Shankar រងរបួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ថែមទាំង​មិនអាច​កម្រើក​ជើងបាន​ទៀត ស្របពេល​គ្មាន​នរណាម្នាក់​នៅក្បែរនោះ​សោះ​។ ទោះយ៉ាងណា តា​ចាស់​ដែល​វា​បាន​ជួយ​បានឃើញ​វា​កំពុង​ស្រែកយំ ហើយ​គាត់​ក៏​ប្រញាប់​ចុះ​ពី​ជម្រាលភ្នំ​ដើម្បី​ជួយសង្គ្រោះ​។ Shankar មាន​របួស​ជាច្រើន​នៅ​ជើង​របស់​វា​។ រំពេច​នោះ​សត្វ​ក្តាន់​ដែល Shankar បាន​ជួយ​បានឃើញ​វា​មាន​របួស​ច្រើន ក្តាន់​នោះ​ក៏​ប្រញាប់​ទៅក្នុង​ព្រៃ​ដើម្បី​រក​ឱសថ​។ បន្ទាប់ពី​មុខរបួស​ត្រូវ​បាន​រុំ​រួចមក អ្នក​ទាំងអស់គ្នា​សប្បាយ​ជាខ្លាំង​ដែល​ពួកគេ​អាចជួយ​គ្នា​ទៅវិញទៅមក​យ៉ាង​ប្រពៃ​ដូច្នេះ​។​

​    ​*** បើ​អ្នក​ជួយ​គេ ថ្ងៃ​ណាមួយ​គេ​នឹង​ជួយ​អ្នក​វិញ តែ​កុំ​ជួយ​ដោយ​នឹក​រំពឹង​ចង់បាន​អ្វី​ពី​គេ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់