បណ្តាអ្នកគាំទ្ររបស់ក្រុមបិសាចក្រហម Manchester United បានវាយតម្លៃទៅលើកីឡាករ Wayne Rooney ហើយនិង Chris Smalling ថាពួកគេបានប្តូររូបកាយគ្នាអំឡុងពេលដែលក្រុមរបស់ពួកគេបានតាមស្មើក្រុម Newcastle ក្នុងលទ្ធផល ៣-៣ ក្នុងទឹកដី St James’ Park ។
កីឡាករខ្សែប្រយុទ្ធ Wayne Rooney រកបានគ្រាប់បាល់ចំនួន ២ គ្រាប់និងបញ្ជូនបាល់ឲ្យដៃគូស៊ុតបញ្ចូលទី ១ គ្រាប់ ហើយបានផ្តល់នូវទម្រង់លេងដ៏ល្អទៅដល់ក្រុមអ្នកគាំទ្រក្រុមបិសាចក្រហមដែលកម្រនឹងបានឃើញពីសំណាក់ប្រធានក្រុមរបស់ពួកគេ។
ទោះជាយ៉ាងណាក្តី កីឡាករ Chris Smalling ដែលត្រូវគេសរសើរសឹងតែមិនដាច់ពីមាត់កាលពីចាប់ផ្តើមបានពាក់កណ្តាលរដូវកាល ស្រាប់តែស្រុតចុះទម្រង់លេងនៅតំបន់ការពារយ៉ាងខ្លាំងទៅវិញ។ ខ្សែការពារកណ្តាលជម្រើសជាតិអង់គ្លេសមួយនេះបានបង្កើតកំហុសដ៏អាក្រក់មួយ ដោយបានខ្ទាស់ជើងកីឡាករ Paul Dummett ឲ្យដួលក្នុងតំបន់គ្រោះថ្នាក់ ធ្វើឲ្យមានបាល់ពិន័យ ១១ ម៉ែត្រទៅកាន់ក្រុម Newcastle ។
ប្រិយមិត្តខ្លះបានសរសេរលើ Twitter ថា Rooney យកទម្រង់លេងរបស់ Smalling ឆ្នាំ២០១៥ ហើយ Smalling យកទម្រង់លេងរបស់ Rooney ឆ្នាំ២០១៥ វិញ។ ហើយនេះជាប្រតិកម្មរបស់បណ្តាអ្នកគាំទ្រក្រុមបិសាចក្រហមអំពីទម្រង់លេងរបស់កីឡាករទាំងពីរ៖
