adverise with khmeread Untitled 1

មិន​នឹកស្មាន​ខ្ទឹមបារាំង​ពូកែ​ដល់​ថ្នាក់​ហ្នឹង​! ត្រឹម ៤​ទៅ​៥ នាទី ទោះ​ហូរឈាម​ច្រមុះ​ខ្លាំង​កម្រិតណា​ក៏ត្រូវ​បាត់​វិញ​ភ្លាម​ដែរ​

    ​ឈាម​ច្រមុះ​អាចជា​រឿង​គួរឱ្យ​ភ័យខ្លាច ប៉ុន្ដែ​ពួកវា​មិនមែនជា​សញ្ញា​គ្រោះថ្នាក់​អ្វី​នោះទេ ហើយ​វា​ក៏​អាច​ព្យាបាល​បាន​ដោយ​ខ្លួនឯង​នៅផ្ទះ​ដែរ​។​

​    ​ឈាម​ច្រមុះ​ជារឿយៗ​កើតឡើង​ចេញ​រន្ធ​ច្រមុះ​តែ​ម្ខាង​ប៉ុណ្ណោះ​។ ប្រសិនបើ​ការ​ឈាម​ច្រមុះ​នោះ​ធ្ងន់ធ្ងរ ឈាម​អាច​រុញច្រាន​ទៅ​ច្រមុះ​ម្ខាង​ទៀត គឺ​ឈាម​ច្រមុះ​ទាំងសងខាង​តែម្ដង​។​

​    ​ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ទប់ស្កាត់​កុំឱ្យ​ហូរឈាម​ច្រមុះ​៖
​    ​១. សង្កត់​ច្រមុះ​
​    ​- អង្គុយ​ឱ្យ​ត្រង់​ជាមួយនឹង​ក្បាល​ឱន​ទៅមុខ​។ ហាម​ដាច់ខាត​ងើយ​ក្បាល​ឡើងទៅ​លើ​វា​គ្រោះថ្នាក់​ណាស់​។​
​    ​- សង្កត់​ច្រមុះ​ថ្នមៗ​លើ​ឆ្អឹងច្រមុះ​។​
​    ​- ធ្វើបែបនេះ ៥ នាទី ទៅ ១០ នាទី ហើយ​ដកដង្ហើម​តាម​មាត់​។​
​    ​- សម្រាក ៥ នាទី​សិន សឹម​ធ្វើបែបនេះ​ម្ដងទៀត​រហូត​ទាល់តែ​លែង​ឈាម​ច្រមុះ​។​

​    ​២. ខ្ទឹមបារាំង​
​    ​ខ្ទឹមបារាំង​គឺជា​ភ្នាក់ងារ​បញ្ឈប់​ឈាម​កុំឱ្យ​ហូរ ដោយសារ​វា​សម្បូរ​ទៅដោយ​វីតាមីន C និង​សារធាតុ Bioflavonoids ដែល​ជួយ​ពង្រឹង​សរសៃឈាម​ដែល​ខូច​។​
​    ​* វិធី​ប្រើប្រាស់​ទី ១៖ កាត់​ខ្ទឹមបារាំង​ជា​ចំណិតៗ​ស្ដើង​។ យក​វា​ដាក់​ក្រោម​ច្រមុះ ហើយ​ស្រូប​ក្លិន​វា​។ ការហូរ​ឈាម​នឹង​បញ្ឈប់​រយៈពេល ៤ ទៅ ៥ នាទី​។​
​    ​* វិធី​ប្រើប្រាស់​ទី ២៖ បន្តក់​ទឹក​ខ្ទឹមបារាំង​ចូលក្នុង​ច្រមុះ​ដែល​ឈាម ២ ទៅ ៣ ដំណក់​។ ធ្វើបែបនេះ​តាមតែ​អាចទៅរួច​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់