adverise with khmeread Untitled 1

ភេសជ្ជៈ​ខ្ទឹមស​ស្តាប់ទៅ​ចម្លែក​! ប៉ុន្តែ​វា​នឹង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ដូច​កើត​ម្តងទៀត​អ៊ីចឹង​!

    ​ភេសជ្ជៈ​ផលិត​ចេញពី​ខ្ទឹមស​ស្តាប់ទៅ​ដូច​មិន​ទំនង​មិន​ទាក់ទាញ ប៉ុន្តែ​ច្បាស់​ណាស់ វា​ផ្តល់នូវ​អត្ថប្រយោជន៍​សុខភាព​យ៉ាងច្រើន​ដល់​លោកអ្នក​។ 

​    ​ខ្ទឹម​សមាន​សមត្ថភាព​បណ្តេញ​កំណក​អំបិល​ក៏ដូចជា​សារធាតុ​រាវ​និង​ជាតិពុល​ដែល​លើស ចេញពី​រាងកាយ​។ វា​មានគុណ​សម្បត្តិ​ប្រឆាំង​បាក់តេរី និង​ប្រឆាំង​រលាក ដែល​ធ្វើឱ្យ​វា​ក្លាយជា​ថ្នាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក​ធម្មជាតិ​ដ៏​អស្ចារ្យ​។ ជាងនេះទៅទៀត វា​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ បន្សុទ្ធ​ឈាម និង​ពង្រឹង​សរសៃឈាម និង​ជួយ​បេះដូង​។ 

​    ​ក្រៅពីនេះ ខ្ទឹមស​ជួយ​ដល់​ការរំលាយ​អាហារ និង​រុញ​ខ្លាញ់​ដែល​លើស​ចេញពី​សរីរាង្គ​នានា​។ ខ្ទឹមស​ល្អ​សម្រាប់​ព្យាបាល​ការ​រលាក និង​ជំងឺ​ស្ត្រី​។ សរុប​ជារួម ខ្ទឹមស​ជួយ​បន្សុទ្ធ​ជាតិពុល រ៉ាឌីកាល់​សេរី និង កំណក​គ្រោះថ្នាក់​ផ្សេងៗ​ចេញពី​រាងកាយ​។​

​     * របៀប​ធ្វើ​ភេសជ្ជៈ​ខ្ទឹមស​
​    ​ចិញ្ច្រាំ​ខ្ទឹមស ១២ កំពឹស (​កុំ​ម៉ដ្ត​ពេក​) ដាក់​ក្នុង​កែវ​វែង​មួយ ហើយ​ចាក់​ស្រាក្រហម​កន្លះ​លីត្រ​ចូល​។ មួរ​គម្រប​កែវ​ឱ្យ​ជិត ហើយ​ដាក់​នៅ​មាត់​បង្អួច​ឱ្យ​ត្រូវ​កម្តៅថ្ងៃ​ចំនួន ២ សប្តាហ៍​។ ត្រូវ​ក្រឡុក​វា​មួយថ្ងៃ ២ ទៅ ៣ ដង​។ បន្ទាប់ពី ២ សប្តាហ៍ ស្រឹ​ត​យកតែ​ស្រាក្រហម​ដាក់ចូល​ដប​ព​ណ៌​ខ្មៅ​មួយទៀត ហើយ​ទុក​កន្លែង​ត្រជាក់​ល្មម​។ 

​    ​ពិសា​មួយថ្ងៃ ១ ស្លាបព្រា​កាហ្វេ​មុន​អាហារ​ពេលព្រឹក អាហារ​ពេល​ថ្ងៃ និង​អាហារ​ពេល​ល្ងាច​។ ពិសា​អស់​មួយឈុត​នេះហើយ លោកអ្នក​អាច​បន្ត​ពិសា​ម្តងទៀត នៅ ៦ ខែក្រោយ ហើយ​ធ្វើ​ដដែលៗ​រហូត​កុំ​ឈប់ ដើម្បី​រក្សា​សុខភាព​ឱ្យ​ល្អ​មាំទាំ និង​ទទួលបាន​អារម្មណ៍​ដូច​កើត​ឡើងវិញ​ម្តងទៀត​៕

​ប្រភព​៖ healthandnaturalmedicine

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់