adverise with khmeread 1

នារី​សក់ទង់ដែង​បីនាក់​ជាប់​លើ​កោះ​ដ៏​ធំ​មួយ ហើយ​អ្នក​ទាំងបី​ធ្វើ​រឿង​មិនគួរ​ឱ្យ​ជឿ​រៀងខ្លួន​ទើបបាន​ឆ្លងទៅ​ត្រើយម្ខាង​ទៀត​

    ​នៅ​ថ្ងៃមួយ​មាន​នារី​សក់ទង់ដែង​បីនាក់​បាន​ជាប់​នៅលើ​កោះ​ដ៏​ធំ​មួយ និង​មិន​ធ្លាប់​ស្គាល់​កោះ​នោះ​ពីមុន​ទេ ហើយ​មិនដឹងថា​ធ្វើយ៉ាងណា​ទេ​ទើប​អាច​ឆ្លងទៅ​ដីគោក​បាន​។ ដោយ​តឹងទ្រូង​ខ្លាំងពេក នារី​ម្នាក់​បាន​បន់ស្រន់​ព្រះ​ដោយ​និយាយថា "​ឱ​ព្រះ​អើយ​! សូមឱ្យ​ខ្ញុំ​មាន​ប្រាជ្ញា​គ្រប់គ្រាន់​ដើម្បី​ឆ្លងទន្លេ​នេះ​ផង​"​។ ដូច្នេះ​ព្រះ​ក៏បាន​ប្រែ​នារី​ទីមួយ​ទៅជា​នារី​សក់ខ្មៅ ហើយ​នាង​ក៏បាន​ហែល​ទឹក​ឆ្លងទៅ​ដី​ម្ខាង​ទៀត​បាន​យ៉ាង​ជោគជ័យ​។​

​    ​បន្ទាប់មក​នារី​ទី​ពីរ​ក៏បាន​បន់ព្រះ​ដែរ​ដោយ​និយាយថា "​ឱ​ព្រះ​អើយ​! សូម​ព្រះ​ជួយ​ឱ្យ​ខ្ញុំ​ឆ្លាត​ជាង​នាង​ទីមួយ​ពីរដង​ផង​ដើម្បីឱ្យ​ខ្ញុំ​មាន​សមត្ថភាព​ឆ្លងកាត់​ទន្លេ​នេះ​"​។ រំពេច​នោះ ព្រះ​ក៏បាន​ប្រែ​នាង​ទៅជា​នារី​សក់​ក្រហម ហើយ​នាង​ក៏បាន​ធ្វើ​ទូក​មួយ​សម្រាប់​ឆ្លង​បាន​យ៉ាង​ងាយស្រួល​។​

​    ​ដោយ​ឃើញបែបនេះ នារី​សក់ទង់ដែង​ទី​បី​ក៏​បន់ស្រន់​ទៅ​ព្រះ​ដែរ ដោយ​និយាយថា "​ឱ​ព្រះ​អើយ​! សូមជួយ​ឱ្យ​ខ្ញុំ​ឆ្លាត​ជាង​នាង​ពីរ​នាក់​ដំបូង​ផង​"​។ ដោយ​ឮ​បំណងប្រាថ្នា​ដូច្នេះ ព្រះ​ក៏​ប្រែ​នាង​ទៅជា​មនុស្ស​ប្រុស ហើយ​នាង​ក៏​ដើររក​ជុំវិញ​កោះ​រកឃើញ​ស្ពាន​មួយ​ឆ្លងទៅ​ត្រើយម្ខាង​ទៀត​យ៉ាង​ស្រួល​។ 

​    ​ចុងក្រោយ​ព្រះ​នៅតែ​ប្រទាន​ភាពជា​បុរស​ដល់​នារី ដើម្បី​ជួយផ្តល់​កម្លាំង​នាំ​នាង​ទៅដល់​កោះ​ត្រើយ​។ 

​    ​* មិន​ថា​នារី​ស្រស់ស្អាត ពូកែ និង​ឆ្លាត​កម្រិតណា​ទេ គឺ​នៅតែ​ត្រូវ​ពឹងពាក់​បុរស​ក្នុង​កាលៈទេសៈ​លំបាក​ខ្លាំង​បំផុត​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់