adverise with khmeread Untitled 1

សាហាវណាស់! រំលោភ សម្លាប់និងកាប់ជាបំណែកចម្អិនជាអាហារសម្រាប់ពិធីជប់លៀងទៀត

          បុរស​ស៊ីសាច់មនុស្ស​ពីរ​នាក់​ដែល​រួម​រ័ក​ជាមួយ​ស្ត្រីវ័យ៣១​ឆ្នាំ​ម្នាក់​មុន​ពេល​ចម្អិន​និង​ទទួល​ទាន​បំណែក​នៃសាកសព​របស់​នាងក្នុងពិធីជប់លៀងនោះ ត្រូវ​តុ​លា​​ការផ្តន្ទាទោសឲ្យ​ជាប់ពន្ធនាគារ​រយៈ​ពេល​១២​ឆ្នាំ​ពីបទ​ឃាតកម្ម។

          ជនរងគ្រោះឈ្មោះ Nadezhda Avakumova ស្ថិតក្នុងសភាព​ស្រវឹង​ស្រា​នៅ​​ពេល​បុរសទាំង​ពី​របបួល​នាងទៅ​បន្ទប់ងូតទឹក​ក្តៅអ៊ុនៗ ជា​កន្លែងដែល​បុរស​ទាំង​​ពី​រ​នេះ​ បាន​ប្តូរ​វេនគា្ន​រួម​រ័ក​ជាមួយនាង។ បុរស​ទាំងពីរ​នេះ​បាន​យក​នាងទៅ​ឃុំ​ទុក​ក្នុង​បន្ទប់​មួយ​ហើយ​បន្ទាប់មកចាក់បំពង់​កនាង​ ក្រោយពី​នាង​គំរាម​ប្តឹង​ប៉ូ​លិ​ស​ពីបទ​រំ​លោភ​។

          បុរសទាំង​ពីរ​បាន​សម្លាប់នាង​និង​កាត់សាកសពរបស់នាង​ជា​បំណែក​ហើ​យ​​យក​ទៅចម្អិន​​។ ពួកគេ​បាន​យក​ម្ហូបដែល​ចម្អិន​រួច​នេះ​ឲ្យ​មិត្ត​ភក្តិ​បរិភោគ​នៅ​ពិ​ធីជប់លៀងដ៏គួរឲ្យ​រន្ធត់មួយ។ បុរសទាំង​ពី​ត្រូវ​គេ​បញ្ជាក់ឈ្មោះ​ថា Kirill Nemykin និង Sergey Metlyayev មកពីទីក្រុង Novokuznetsk នៅ​តំបន់​ស៊ីបេរី​ ប្រទេស​រុស្ស៊ី។

          តាមព័ត៌មានថា បុរសទាំង​ពីរ​បាន​រួមរ័កជាមួយនាង​នៅ​ពេល​នាង​ស្រវឹង។​ក្រោយ​ពី​ស្វាងស្រា នាងចាប់ផ្តើម​ឈ្មោះជាមួយ​ពួកគេ​ ហើយ​គំរាម​​ថា នាង​នឹង​ប្តឹងប៉ូលិស​ពីករណី​រំលោភ​នេះ។ បុរសទាំង​ពីរ​បាន​វាយដំ​​ រួច​​យក​នាងទៅ​ដាក់​ក្នុង​​បន្ទប់​ក្រោម​ដី​នៅ​ឯផ្ទះ​​របស់បុរសម្នាក់​ក្នុង​ចំណោម​អ្នកទាំងពីរ។​

          ដំបូង​ស្ត្រីម្នាក់នេះនៅ​ស្ងាត់ស្ងៀម ប៉ុន្តែ​ក្រោយមក​បាន​ចាប់ផ្តើម​ធាក់ទ្វារ​និង​ស្រែក​ឲ្យគេជួយ ពេលនោះបុរសឈ្មោះ Kirill Nemykin បាន​យក​កាំបិត​ធំ​មួយ​ពី​លើតុ​ បើក​ទ្វារ​ ហើយ​ពេល​នាង​អើត​ក្បាល​ចេញមក បុរសម្នាក់នេះ​បាន​ចាប់សក់​និង​កាត់កនាងតែម្តង។ បុរសទាំង​ពី​របានសារភាពទទួល​កំហុស​ថា ពិត​ជា​​បាន​សម្លាប់ស្ត្រីម្នាក់​នេះមែន​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់