adverise with khmeread Unnamed %282%29

យុវជន​ម្នាក់​ចងក​សម្លាប់ខ្លួន​នៅ​ស្រុក​កៀនស្វាយ​

    កណ្តាល ៖ មាន​ករណី​យុវជន​ម្នាក់​ធ្វើអត្តឃាត​ចងក​កើតឡើង​ថ្ងៃទី​២១​ តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​២​រសៀល នៅ​ចំណុច​ភូមិ​ស្ទឹង​២​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​ដោយនៅ​មិនទាន់​ដឹង​មូលហេតុ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​យ៉ុ​ន ម៉េង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កសិករ​មា​នទី​លំនៅ​ភូមិ​ស្ទឹង​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ​ខេត្តកណ្ដាល (​ស្លាប់​)។​

    ប៉ូលិស​បន្តថា នៅ​ថ្ងែ ខែ ឆ្នាំ​វេលា​ម៉ោង​ខាងលើ​ឈ្មោះ​ ធី សុភ័ក្រ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​ ត្រូវជា​បងជីដូនមួយ​ជនរងគ្រោះ កំពុង​អង្គុយ​នៅក្រោម​ផ្ទះ​ស្រាប់តែ​កូនប្រុស​បានមក​ប្រាប់ថា ​"ពូ​បាន​ចងក​សម្លាប់ខ្លួន​នៅលើផ្ទះ​"។ រួច​បាន​ឡើងទៅ​មើល​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​យក​ខ្សែ​អង្រឹង​ចងក ទៅនឹង​ធ្នឹម​ផ្ទះ​ស្លាប់​បាត់ទៅហើយ រួច​ក៏​នាំគ្នា​ស្រាយ​ខ្សែ​ដាក់​ជនរងគ្រោះ​ចុះមក​ក្រោម​និង​រាយការណ៍​ប្រាប់​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំរោង​ធំ។​

    ក្រោយ​ទទួលបាន​ព័​ត័​មាន​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ​អាជ្ញាធរ​មូល​ដ្នា​ន គ្រូពេទ្យ​ប្រចាំ​ឃុំ​សំរោង​ធំ និង​ក្រុមគ្រួសារ​បាន​ចុះ​ពិនិត្យ​សាកសព​នឹង​បាន​បញ្ជក់​ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​ប្រាកដ​មែន​ក្រោយ​ពិនិត្យ​រួច​សព​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

adverise with khmeread

មតិយោបល់