adverise with khmeread 14787652 1153346691418871 488820593 o

បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ពីបទ​លួច​ម៉ូតូ​នៅ​សៀមរាប​

    សៀមរាប ៖ ជនសង្ស័យ​ម្នាក់ ដែលជា​មុខសញ្ញា ឆក់​កាបូប និង​កាច់​សោ​លួចម៉ូ​តូ​យ៉ាងសកម្ម​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ហើយ​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃទី​២១​ ខែតុលា ​ឆ្នាំ​២០១៦ ហើយ​បានប្រគល់​ម៉ូតូ​ជូន​ម្ចាស់​ដើម​វិញ​ហើយ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ បៀ​វ ពន្លឺ ហៅ អា​លី អាយុ​១៨​ឆ្នាំ មុខសញ្ញា ឆក់​កាបូប និង​កាច់​សោក​លួច​ម៉ូតូ​យ៉ាងសកម្ម​មាន​ទីលំនៅ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត នៅ​ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បន្ទាប់ពី​ធ្វើ​សកម្មភាព កាច់​សោ​លួច​យក​ម៉ូតូ ចំនួន​០១​គ្រឿង កាលពី​ថ្ងៃទី​០៧ ​ខែតុលា ​ឆ្នាំ២០១៦។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​០៨​ តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​៣ ​និង​២០​នាទី រសៀល​នៅ​ចំណុច​ជិត​រង្វង់​មូល​ផ្លូវ​៦០​ម កម្លាំង​សម​ត្ត​កិច្ច ក្រុង​សៀមរាប និង​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល បាន​ប្រទះឃើញ មុខ​ស​ញ្ញ​សង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​មួយគ្រឿង​ធុន ហុងដា​សេ​១២៥ ​ពណ៌​ខ្មៅ ​ស៊េរី​ឆ្នាំ​២០១៥ ក៏​សុំ​ធ្វើការ​ត្រួតពិនិត្យ។​

    ប៉ុន្តែ​ជនសង្ស័យ​ក៏បាន​បន្ថែម​ល្បឿន ជិះ​គេចខ្លួន​ដល់​ចំណុច​ខាង ជើងវត្ត​ត្រាំ​នាគ ក៏​ផ្តួល​ម៉ូតូ​ចោល​រួច​រត់​ចូល​ព្រៃ​បាត់។ សម​ត្ថ​កិច្ច​បាន​យក​ម៉ូតូ​ខាងលើ​មក​រក្សាទុក និង​ស្រាវជ្រាវ​រក​ម្ចាស់​ទើបបាន​ដឹងថា ម៉ូ​តូ​នេះ​ជា​របស់ ឈ្មោះ ជា សុភាព ភេទ​ស្រី អាយុ៥៥​ឆ្នាំ ទីលំនៅ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​ ដែល​បាន​បាត់​កាលពី​ថ្ងៃទី​០៧​ តុលា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​១ ​និង​១០​នាទី​រសៀល​នៅ​ជិត​ហាង​លក់​សម្លៀកបំពាក់​លឹម ហេង​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម។​

    យោងតាម​ពាក្យបណ្តឹង និង​ការណែនាំ​របស់លោក​វរសេនីយ៍ឯក ភឹង ចិន្តា​រ៉េត ស្នងការរង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប, ​លោក វរសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុង អធិការ​ប៉ូលិស​ក្រុង​សៀមរាប និង​លោក​វរសេនីយ៍ត្រី នួន​ ស័ក្តិ​ចំរើន​រិ​ទ្ធ អធិការរង​ទទួល​កិច្ចការងារ​ប៉ូលិស​យុត្តិធម៌ បាន​ដឹកនាំ​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញា​នេះ។​

    ប៉ូលិស​បន្តថា រហូតដល់​ថ្ងៃទី​២០ ​ខែតុលា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​៧​ និង​៤០​នាទី​យប់​នៅ​ចំណុច​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ ប៉ូលិស​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី នួន ស័ក្តិ​ចំរើន​រិ​ទ្ធ បាន​ស្រាវជ្រាវ​និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​បានតែ​ម្តង។​

    នៅ​ចំពោះមុខ​សម​ត្ថ​កិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព ថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព លួច​ម៉ូតូ ខាងលើនេះ​ពិតប្រាកដ​មែន ហើយ​កន្លងមក​កាលពី​ថ្ងៃទី​០៨​ ខែកក្កដា ​ឆ្នាំ​២០១៦ ជនសង្ស័យ​ធ្លាប់​បានធ្វើ​សកម្មភាព​ឆក់​កាបូប​ភ្ញៀវ​បរទេស នៅ​ចំណុច​ផ្លូវ​ក្លឹប​សុខសាន្ត​សង្កាត់​ស្វាយដង្គុំ បាន​ទូរស័ព្ទ​អាយ​ហ្វូ​ន​សិច​មួយគ្រឿង​និង​លុយ​ចំនួន​ជិត​ ២០០​ ដុល្លារ​ផងដែរ ជាមួយ​បក្ខ​ពួកគេ​ ០២ ​នាក់ ទៀត​មានឈ្មោះ ពោត ជា ភេទ​ប្រុស និង​ឈ្មោះ ទឹម សំ ភេទ​ប្រុស អាយុ​ស្របាល​គ្នា​(​បច្ចុប្បន្នឃុំ​ខ្លួន​នៅ​ពន្ធនាគារ​)។​

    យោងតាម​លទ្ធផល​ធ្វើតេស្ត​រកសារ​ជាតិ​ញៀន ជនសង្ស័យ​ក៏​ជាប់​ពាក់​ព័​ន្ទ​នឹង​ការប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ផងដែរ​។​

    ជនសង្ស័យ​នឹង​វត្ថុតាង ត្រូវ​បា​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​និតិ​វិធី​ច្បាប់។ ​ចំណែក​ម៉ូតូ​ប៉ូលិស​បានធ្វើ​ការប្រគល់​ទទួល​ជូន​ជនរងគ្រោះ​យកទៅ​ប្រើប្រាស់​វិញ នៅ​ថ្ងៃទី​២១ ​តុលា​ម្សិលមិញ៕


 

adverise with khmeread

មតិយោបល់