Ronaldo 1

ប្រិយមិត្ត​កីឡាករ Lionel Messi បំផ្លាញ​រូបសំណាក Cristiano Ronaldo ក្រោម​ឥទ្ធិពល Ballon d'Or

​កីឡាករ​ខ្សែប្រយុទ្ធ​ឆ្នើម Lionel Messi បានបង្ហាញ​ឥទ្ធិពល​របស់ខ្លួន​សាជាថ្មី​ម្តងទៀត​ទៅលើ​កីឡាករ Cristiano Ronaldo ក្រោយ​បញ្ចប់​ពិធី​ប្រគល់​ពានរង្វាន់​បេក្ខភាព Ballon d'Or នា​រាត្រី​ថ្ងៃ​ចន្ទ​កន្លងទៅ​។ ហើយ​ច្បាស់​ណាស់​ជោគជ័យ​របស់ Messi បានធ្វើឱ្យ​ក្រុម​អ្នកគាំទ្រ​នាំគ្នា​ធ្វើការ​អបអរ​ដោយ​អារម្មណ៍​រំភើប​ខ្លាំង​គ្រប់ៗ​គ្នា​។ 

​កីឡាករ​វ័យ ២៨ ឆ្នាំ​រូបនេះ​បានឈ្នះ​ពានរង្វាន់ Ballon d'Or ជា​លើក​ទី​ប្រាំ​របស់ខ្លួន​ជាមួយនឹង​លទ្ធផល​នៃ​ការបោះឆ្នោត​សរុប​ទទួលបាន​សម្លេង​គាំទ្រ ៤១,៣៣ ភាគរយ ដោយបាន​នាំមុខ​កីឡាករ Cristiano Ronaldo (២៧,៣៣ ភាគរយ​) និង​កីឡាករ Neymar (៧,៨៦ ភាគរយ​)​។​

​វា​មិនមែនជា​រាត្រី​ដ៏​ល្អ​មួយ​សម្រាប់​កីឡាករ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល​មួយរូប​នេះឡើយ​។ រូបសំណាក​របស់​កីឡាករ​រូបនេះ​ត្រូវបាន​បំផ្លាញ​ដោយ​ប្រិយមិត្ត​ដែល​ងប់​ង​ល់​នឹង​កីឡាករ Lionel Messi ក្នុង​ទីក្រុង Madeira ដែលជា​ទឹកដី​កំណើត​របស់​រូបគាត់​ផ្ទាល់ ដោយ​ពួកគេ​បាននាំគ្នា​យក​ទឹក​ថ្នាំ​ពណ៌​ក្រហម​ទៅ​លាប​ឱ្យ​ប្រឡាក់​និង​សរសេ​ឈ្មោះ​កីឡាករ Messi "Messi 10" នៅ​ពីក្រោយ​រូបសំណាក​នោះ​ថែមទៀត​៕​

ប្រភព៖ មេត្រូ

មតិយោបល់