adverise with khmeread 1

​រុស្ស៊ី​ផ្តល់ជូន​អ្នក​អង្កេត​ការបោះឆ្នោត​ដល់​អាមេរិក​

​    ​រដ្ឋ Oklahoma និង​រដ្ឋ​ពីរ​ផ្សេងទៀត​បាន​និយាយថា ខ្លួន​បាន​ច្រានចោល​សំណើ​ពី​មន្ត្រី​រុស្សី​ដោយ​ឱ្យ​ពួកគេ​មាន​វត្ត​មាននៅ​ស្ថានីយបោះឆ្នោត​នៅ​ថ្ងៃទី ៨ ខែវិច្ឆិកា​ខាងមុខ​។​

​    ​មន្ត្រី​ម្នាក់ និង​អង្គ​កុងស៊ុល​រុស្ស៊ី​នៅក្នុង​ទីក្រុង Houston បាន​ផ្ញើលិខិត​មួយ​ទៅ​រដ្ឋលេខាធិការ​រដ្ឋ Oklahoma គឺ​លោក Chris Benge កាលពី​ខែ​មុន​ដើម្បី​អនុញ្ញាត​ឱ្យមាន​មន្ត្រី​របស់ខ្លួន​ម្នាក់​បង្ហាញខ្លួន​នៅ​ស្ថានីយបោះឆ្នោត​ដើម្បី​ស្វែងយល់​ពីបទ​ពិសោធន៍​នៃ​ដំណើរការ​បោះឆ្នោត​របស់​អាមេរិក​។​

​    ​ប៉ុន្តែ​លោក Benge បាន​ច្រានចោល​សំណើ​នេះ ដោយ​កត់សម្គាល់ថា ច្បាប់​រដ្ឋ Oklahoma ហាម​មនុ​ស្សមក​អង្កេត​ការបោះឆ្នោត លើកលែង​មន្ត្រី​រៀបចំ​ការបោះឆ្នោត​និង​អ្នកបោះឆ្នោត ខណៈ​ការបោះឆ្នោត​កំពុង​ធ្វើឡើង​។​

​    ​កាសែត Tulsa World បាន​រាយការណ៍​ថា រដ្ឋ Louisiana និង Texas ក៏បាន​ច្រានចោល​សំណើ​ស្រដៀង​នេះដែរ​ពី​មន្ត្រី​រុស្ស៊ី​។​

​    ​បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណៈរដ្ឋ​លោក Donald Trump កំពុង​ប្រឈមមុខ​នឹង​ការរិះគន់​បន្ទាប់ពី​លើក​ឡើង​ថា ការបោះឆ្នោត​ខាងមុខនេះ​ច្បាស់​ជាមាន​បន្លំ​លទ្ធផល និង​ការលើកសរសើរ​លោក​ប្រធានាធិបតី​វ្ល៉ា​ឌឺ​មៀរ ពូ​ទីន​៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់