adverise with khmeread Untitled 1

អនាគតកូនក្រមុំបង្ខំចិត្តឈរមើលទាំងក្តីរន្ធត់ ខណៈក្រុមគ្រួសារទាញកូនកម្លោះយកទៅសម្លាប់

          កូនកម្លោះដែល​បាន​ពង្រត់គ្នា​ជា​មួយ​ក្មេងស្រីជំទង់​ម្នាក់​ទៅ​រៀប​ការ​ ​ត្រូវ​គេ​ចាប់​អា​រក​តែប៉ុន្មាននាទី​មុនពេល​ពួកគេ​ចាប់ផ្តើម​ពិធីរៀប​ការ ហើយ​តាម​ចោទថា ​ក្រុម​គ្រួសារ​របស់នាងគឺជា​អ្នកប្រព្រឹត្ត​។

          Hastapuram Mounika វ័យ​១៨​ឆ្នាំ អនាគតកូនក្រមុំបាន​បង្ខំចិត្តឈរមើល​ ទាំង​អារម្មណ៍​រន្ធត់​ ខណៈ​ឪពុកម្តាយ​​និង​សាច់ញាតិរបស់​នាង ​ចាប់​អូសកូន​កម្លោះ Mahankali Anil វ័យ២២​ឆ្នាំ​ចេញ​ពី​វិហារសាសនាហិណ្ឌូមួយ​ ​ទីដែល​ពួក​គេ​​គ្រោងនឹង​រៀប​ការ​។ Mahankali Anil ត្រូវ​បានគេទាញ​យក​ទៅ​លើ​ផ្លូវ​ដើម្បី​សម្លាប់​។

          សាក្ស៊ី​បាន​រៀបរាប់ពីដំណើរ​រឿងដែល​កម្មករបណ្តាញទឹក​រូបនេះ​ត្រូវ​គេ​​អាក​ ហើយ​បន្ទាប់មក​ទៀត​ត្រូវ​គេ​យក​អាប៊ុល​កិនបំបែក​សាកសពនិងក្បាល​ក្នុង​ឧប្បត្តិហេតុ​ដ៏គួរឲ្យរន្ធត់​នៅ​ Thimmapur ភាគកណ្តាល​ប្រទេស​ឥណ្ឌា​។

          សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងផងដែរ​ថា Mahankali ត្រូវ​គេ​ចាក់ជា​​ច្រើន​កាំ​បិត​​និង​វាយ​ដំ​ជាំពេញ​ខ្លួន​តែម្តង។

          គូស្នេហ៍​វ័យ​ក្មេងទាំងពីរ​បាន​ទាក់ទងគ្នា​អស់រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ អំឡុង​ពេល​នោះ​ ឪពុកម្តាយ​របស់​នាង​បាន​ព្យាយាម​បំបែក​ ហើយ​ការព្យាយាម​ពង្រត់​គ្នា​រៀបការ​កន្លងមក​ក៏បរាជ័យ​ផងដែរ នៅពេល​ឪពុកម្តាយ​របស់​នាង Hastapuram បាន​ប្រាប់ប៉ូលិស​និង​អាចារ្យ​ថា កូនស្រីរបស់ខ្លួន​មាន​វ័យ​ក្រោម​១៨​ឆ្នាំ​ ដូច្នេះនៅ​ជា​អនីតិជននៅឡើយ​​។

          ក្រោយមក​ឪពុក​ម្តាយ​របស់នាងបាន​ដាក់​ពាក្យ​ប្តឹង​ពីបទ​ចាប់ជំរិត​ ហើយ​ Mahankali ត្រូវ​ជាប់​ពន្ធនាគារ​។ ចំណែក​ Hastapuram ត្រូវ​ក្រុម​គ្រួ​សា​របញ្ជូន​ទៅបន្តការសិក្សា​នៅ​ឆ្ងាយ​ ដើម្បីកុំឲ្យ​ជួបគ្នា​នៅ​ពេល​ Mahankali ចេ​ញពី​ពន្ធ​នា​គារ​។ ប៉ុន្តែ​អ្នកទាំងពីរ​បាន​ភ្ជាប់ទំនាក់​ទំនង​ស្នេហា​ឡើង​វិញ នៅ​ពេល​នាង​ត្រ​ឡប់​​មកផ្ទះ​​វិញ ហើយ​ពួកគេ​បាន​សម្រេច​ចិត្ត​ពង្រត់គ្នា​ម្តងទៀត។​

          មន្ត្រីប៉ូលិស​ម្នាក់និយាយថា ប៉ូលិស​កំពុង​តាមប្រមាញ់​មនុស្ស​ប្រហែល​១០​នាក់ដែល​ពាក់ព័ន្ធនឹង​ការ​សម្លាប់នេះ ហើយ​ជនសង្ស័យ​មួយចំនួន​ធំ​ត្រូវ​បាន​ចាប់​ខ្លួន​ហើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់