adverise with khmeread Cristiano ronaldo portugal france uefa euro 10072016 1ihlal5u7jsjy1rmpkse7ou8n3

Abidal: របួស​របស់ Ronaldo ជួយ​ឱ្យ​ព័រ​ទុយ​ហ្គា​ល់​ឈ្នះ​ពាន Euro!

    ​អតីត​វីរបុរស​របស់​ក្លឹប​អ្នកមាន​បុណ្យ Barcelona លោក Eric Abidal បាន​ទទូចថា របួស​របស់ Cristiano Ronaldo បាន​ជួយ​ឱ្យ​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​ឈ្នះ Euro 2016 វគ្គ​ផ្តាច់ព្រ័ត្រ​។​

​    ​ប្រធាន​ក្រុម​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​លេង​ត្រឹមតែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​ក្នុងជំនួប​ជាមួយ​បារាំង មុនពេល​ដែល​គាត់​ត្រូវបាន​សែង​ចេញពី​ទីលាន ហើយ​គាត់​បាន​ឈរ​មើល​ការប្រកួត ដែល Eder បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​បាល់​សម្រេច​ជោគវាសនា​ក្នុង​វគ្គ​បន្ថែម​ម៉ោង ១៥​នាទី​ពីរលើក​។​

​    ​ហើយ​យោងតាម​ពាក្យសម្តី​របស់ Abidal ការដក Ronaldo ចេញ ជា​ប្រយោជន៍​ដ៏​ល្អ​បំផុត​របស់​ព័រ​ទុយ​ហ្គា​ល់​។​

​    ​គាត់​បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ Grup 14 ថា "​បារាំង​មានដំណើរ​ប្រជែង​ដ៏​ល្អ​មួយ ពួកគេ​ពិតជា​មិន​សំណាង​។ បើ Gignac ស៊ុត​ចូល នោះ​ពួកយើង​នឹង​ពាន​នោះ​ទៅហើយ​។ Ronaldo ចាកចេញ ដោយសារតែ​គាត់​ទទួលរង​របួស ហើយ​វា​គឺជា​បញ្ហា​មួយ​សម្រាប់​បារាំង និង​ជា​គុណប្រយោជន៍​មួយ​សម្រាប់​ព័រ​ទុយ​ហ្គា​ល់​។​

​    ​"​ព័រ​ទុយ​ហ្គា​ល់​មាន​ភាព​ធូរស្បើយ​បន្ថែម​ដោយ​គ្មាន Ronaldo​។ កីឡាករ​នៅ​ទីនោះ​លេង​បែប​ធម្មតា​ដោយ​គ្មាន​សម្ពាធ​ពី Ronaldo​។ ពេល​គ្មាន​គាត់​ស្មារតី​ក្រុម​គឺ​ខុសគ្នា ពួកគេ​លេង​ទាំង​គ្មាន​ភាព​តានតឹង​នោះឡើយ​"៕

adverise with khmeread

មតិយោបល់