adverise with khmeread Screen shot 2016 10 20 at 14.51.11

Messi អាន Tweet របស់​អ្នកគាំទ្រ ដែល​និយាយ​ពាក្យ​ជាច្រើន​ដែល​គាត់​មិន​ធ្លាប់​ដឹង​! នេះ​ជា​ប្រតិកម្ម​ពិត​របស់គាត់​

​    ​ពេលខ្លះ​អ្នក​ប្រហែលជា​ភ្លេច​ថា​អ្នក​មានសំណាង​យ៉ាងណា​នោះទេ ដែល​អាច​ទស្សនា Lionel Messi បង្ហាញ​ពី​ឥទ្ធិពល​របស់ខ្លួន​សម្រាប់ Barcelona កាលពី​ពាក់កណ្តាល​សប្តាហ៍​នេះ​។​

​    ​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​អា​ហ្ស​ង់​ទីន​វ័យ ២៩​ឆ្នាំ​រូបនេះ អា​ចរក​គ្រាប់​បាល់ hat-trick បាន​ក្នុងជំនួប​ជាមួយ​មេឃ​ខៀវ Manchester City កាលពី​យប់​ថ្ងៃ​ពុធ ដែល​គាត់​ក្លាយទៅជា​កីឡា​ករទី​ពីរ​ដែល​អាច​ស៊ុត hat-trick ពីរដង​ជាប់​គ្នា​ក្នុង​ដំណើរ​ប្រជែង​ពាន​ក្លឹប​កំពូល​តំបន់​អឺរ៉ុប Champions League ។​

​    ​គាត់ និង​មិត្ត​រួម​ក្រុម Barcelona របស់គាត់​មួយចំនួនទៀត​បាន​អាន Tweet អំពី​ខ្លួន​ពួកគេ​ដែលជា​មតិ​របស់​ប្រិយមិត្ត​។ ប្រតិកម្ម​របស់ Messi ទៅលើ Tweet និយាយ​ដោយស្មោះ​គឺ​គួរឱ្យ​ស្រឡាញ់​ជាទីបំផុត​។​

​    ​Messi និយាយថា "​ខ្ញុំ​ពិតជា​មាន​អារម្មណ៍​ខ្មាស់​គេ​ណាស់​"

​    ​ដោយ​ត្រូវបាន​ដាក់ឈ្មោះ​ជា "​មនុស្ស​ភព​ក្រៅ​" ដោយ​ប្រិយមិត្ត Barcelona ម្នាក់ Leo Messi បាន​ទទូចថា "​ខ្ញុំ​ខុសប្លែក​ទាំងស្រុង​ពី​មនុស្ស​ភព​ក្រៅ​។ ខ្ញុំ​ជាក់ស្តែង​គឺជា​មនុស្ស​ធម្មតា​ទាំងស្រុង​"​។​

​    ​មើល​សកម្មភាពរ​រប​ស់ Gerard Pique, Ivan Rakitic, Arda Turan និង Leo Messi ប្រតិកម្ម​ជាមួយនឹង​សារ​អ្នកគាំទ្រ​ខាងក្រោម​នេះ​!៕

 

adverise with khmeread

មតិយោបល់