adverise with khmeread Spire london summary large

អគារ​នេះ​នឹង​ក្លាយជា​អគារ​ខ្ពស់បំផុត​នៅ​អឺរ៉ុប​ខាងលិច តែ​បែរជា​អ្នក​គូរ​ប្លង់​បង្កកំហុស​ដ៏​អាម៉ាស​

    ​គម្រោង Spire London បានប្រកាស​កាលពី​ខែ​មុន​ថា ខ្លួន​នឹង​ក្លាយជា​អគារ​ស្នាក់នៅ​ខ្ពស់​ជាងគេ​នៅ​អឺរ៉ុប​ខាងលិច​នៅពេល​វា​បញ្ចប់​ការសាងសង់​ក្នុង​ឆ្នាំ ២០២០​។ អគារ​កំពស់ ២៣៥ ម៉ែត្រ និង​មាន​ចំនួន ៦៧ ជាន់​មួយ​នេះ ដែល​នឹង​សាងសង់​នៅ​តំបន់ Isle of Dogs ក្នុង​ទីក្រុង​ឡុង​ដ៍ នឹងមាន​បន្ទប់​ប្រណិតៗ​ចំនួន ៨៦១ បន្ទប់ កន្លែង​ស្ប៉ា​ចំនួន​មួយ អាង​ហែល​ទឹក​ចំនួន​មួយ និង​បា​ដ៏​ប្រណិត​បំផុត​ចំនួន​មួយ​។ អគារ​នេះ​មាន​ម៉ូដ​ត្របកផ្កា​ដែល​គេ​និយាយថា វា​ស្រដៀង​ទៅនឹង​ក្បាល​កប៉ាល់​។​

​    ​យ៉ាងណាក្តី រូបរាង​អគារ​នេះ​បែរជា​ស្រដៀង​ទៅនឹង​ប្រដាប់​ភេទបុរស​ទៅវិញ​នៅក្នុង​ការបង្ហាញ​ផ្នែក​ខាងក្នុង និង​គំរូ​មើល​ពីលើ​ដី​ទៅ​។ វេ​ប​សាយ Londonist បាន​រកឃើញ​រាង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ​ពេល​មើល​គំរូ​ពីលើ​មេឃ ហើយក៏​កត់សម្គាល់ថា ការ​រចនា​អគារ​នេះ​គឺ​ខុស​បច្ចេកទេស​ទាំងស្រុង​។​

​    ​ទោះយ៉ាងណា អគារ​មួយ​នេះ​មិនមែនជា​អគារ​តែមួយគត់​នៅ​អង់គ្លេស​នោះទេ​ដែលមាន​រាង​អាក្រក់​នោះ អគារ Gherkin ត្រូវបាន​គេ​ពណ៌នា​ថា មាន​រាងដូចជា​លិង្គ​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់