adverise with khmeread Pitt 3

ប៊្រែដ ភីត ខកខានមិនបានឆ្លើយតបតាមពេលកំណត់ចំពោះបណ្តឹងលែងលះរបស់ ចូលី

          ប៊្រែដ ភីត បាន​ខកខាន​មិន​បាន​ឆ្លើយ​តប​តាម​ពេល​កំណត់​នៃ​បណ្តឹង​លែង​លះ​របស់​តារា​ហូលីវូដ អែនជេលីនា ចូលី ដោយ​ព្យាយាម​មិនបង្កជម្លោះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្លូវ​ច្បាប់​​ធ្ងន់​ធ្ងរជាងនេះ​ ​ដែល​អាច​បង្ក​ផលប៉ះពាល់​ចំពោះ​កូន​ៗ។

          តាមវេបសាយ Us Weekly និង TMZ បាន​ឲ្យ​ដឹង​ថា តារា​ភាព​យន្ត​វ័យ​៥២​ឆ្នាំ​រូប​នេះ​នឹង​មិន​ដាក់​លិខិត​ឆ្លើយ​តបជា​ផ្លូវ​កា​រ​ទេ​ បើទោះបីជា​ខកខាន​មិនបាន​ឆ្លើយ​តបតាម​កាលកំណត់​ពីរ​ថ្ងៃហើយ​ក៏ដោយ​ លុះត្រា​មេធាវី​របស់​តារា​ទាំង​ពីរ​​សម្រេចកិច្ច​ព្រមព្រៀង​ជុំវិញសិទ្ធិ​ធ្វើ​ជា​អាណាព្យាបាល​លើ​កូន​ៗ​ទាំង​អស់សិន។

          តួអង្គក្នុងរឿង “Fight Club” កំពុង​តែ​ស្វែង​រក​សិទ្ធិ​គ្រប់គ្រង​ស្របច្បាប់​រួម​លើ​កូនៗទាំង​៦នាក់នេះ​ ប៉ុន្តែ​ក៏ចង់ចៀសវាង​ជម្លោះតាមផ្លូវតុលាការ​​ផងដែរ។

          ចូលី វ័យ៤១​ឆ្នាំ​បាន​ដាក់​ពាក្យ​ប្តឹង​លែង​លះ​កាលពីថ្ងៃទី​១៩​ខែកញ្ញា​ ដោយ​លើក​ឡើង​អំពី​ការ​ខ្វែង​គំនិតគ្នា​មិន​អាច​ផ្សះផ្សា​បាន​ ហើយ​ទាមទារ​សិទ្ធិធ្វើ​ជា​អា​ណាព្យាបាល​ទាំង​ស្រុងលើ​កូនទាំង​៦​នាក់។

          កាល​ពី​ដើម​សប្តាហ៍នេះ ភីត បាន​ជួប​ជាមួយ​កូន​ច្បង​ Maddox អាយុ​១៥​ឆ្នាំ ជាលើក​ដំបូង​ចាប់តាំងពី​មាន​ការចោទប្រកាន់​អំពីឧប្បត្តិហេតុ​ពាក់ព័ន្ធ​អ្នក​ទាំង​​ពីរ​នៅលើ​យន្ត​ហោះ ដែល​ដឹកតារាភាពយន្ត​រូបនេះនិង​កូន​ៗ​ត្រឡប់​មក​ពី​ដំណើរ​កម្សាន្ត​នៅ​ប្រទេស​បារាំង​កាល​ពីថ្ងៃទី​១៤​ខែកញ្ញា។

          FBI អះអាងថា ខ្លួន​កំពុង​ប្រមូល​ព័ត៌មាន​មុនពេល​សម្រេចថា តើ​ត្រូវ​ស៊ើប​អង្កេត​លើ​ការ​ចោទប្រកាន់នេះឬយ៉ាងណា។

          គ្មាន​ព័ត៌មាន​លម្អិត​ជុំវិញ​អ្វីដែល​បាន​កើត​ឡើង​នេះទេ ប៉ុន្តែ​បណ្តាញព័ត៌​មានអាមេរិកជា​ច្រើន​រាយការណ៍ថា ភីត បាន​ជាប់ពាក់ព័ន្ធនឹង​ការ​ផ្ទុះកំហឹង​ទៅ​លើ​កូន​ម្នាក់ក្នុងចំណោម​កូន​របស់គាត់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់