Untitled 1

Pep Guardiola នឹង​ត្រឡប់​ទៅ​រស់នៅ​ស្រុកកំណើត​វិញ​បើ​កែប្រែ Man City ឱ្យ​ខ្លាំងមិន​បានទេ​នោះ​

    ​Pep Guardiola ទទួលស្គាល់ថា គាត់​បាន​ពិចារណា​ផ្លាស់ប្តូរ​ទម្រង់​លេង​របស់ខ្លួន ប៉ុន្តែ​បានសម្រេច​ចិត្ត​រក្សា​របៀប​លេង​របស់គាត់​ដដែល ព្រោះ​វា​ជា​ក្បួន​លេង​ប្រសើរ​ជាងគេ​បំផុត​។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​មេឃ​ខៀវ Manchester City រូបនេះ​ក៏បាន​ចង្អុល​ទៅលើ​ប្រជុំ​ពានរង្វាន់​របស់គាត់​ផងដែរ ពេលដែល​ត្រូវបាន​ចោទសួរ​ម្តងទៀត ថា​តើ​គាត់​នឹង​ផ្លាស់​ពី​ទម្រង់​លេង​បែប Tiki-taka របស់ខ្លួន ទៅកាន់​ក្បួន​ផ្សេង​ឬ​យ៉ាងណា ប៉ុន្តែ​គាត់​បាន​និយាយថា ប្រសិនបើ​ក្បួន​នេះ​មិន​រលូន អ៊ីចឹង​រដូវ​កាល​ទី​ពីរ គាត់​នឹង "​ទៅផ្ទះ​វិញ​ហើយ​"​។​

​    ​Guardiola ស៊ាំ​ទៅនឹង​ការចេញមុខ​ការពារ​ក្បួន​លេង​របស់គាត់​រួចទៅហើយ​តាំងពី​មកដល់​ទឹកដី​អង់គ្លេស​ហើយ​ជាពិសេស​បច្ចុប្បន្ន ដែល​មេឃ​ខៀវ​គឺ​ស្ថិតនៅ​ដំណើរ​ពាក់​កណ្តាលផ្លូវ នៃ​ការប្រកួត​ចំនួន​បួន​ប្រកួត​ដោយ​គ្មាន​ជ័យជម្នះ​មួយ​លើក​សោះឡើយ​។​

​    ​អំឡុង​សន្និសីទកាសែត​របស់ខ្លួន​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ គេ​ចោទសួរ​ម្តងទៀត ថា​តើ​គាត់​នឹង​បោះបង់ចោល​ក្បួន​ប្រចាំត្រកូល​ដែល​តែងតែ​ជោគជ័យ​ជាប់​មករ​ហូត គាត់​បាន​បក​ទៅវិញ​ថា "​ហ្អា អ្នក​ចូលចិត្ត​ដូរ​ក្បួន​លេង ហា​? ខ្ញុំ​ធ្លាប់​គិត​អំពី​ការផ្លាស់ប្តូរ​ក្បួន​ដែរ ប៉ុន្តែ​បន្ទាប់ពី​គិត​វិភាគ​យូរ​ទៅ មិនមាន​អ្វី​ប្រសើរ​ជាង​ក្បួន​ប្រចាំត្រកូល​របស់ខ្ញុំ​ទេ​។ តើ​អ្នក​ដឹងថា​ហេតុអ្វី​ទេ​? ដោយសារតែ​ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ ខ្ញុំ​បានឈ្នះ ២១​ពាន​។ ខ្ញុំ​សុំទោស​។ ខ្ញុំ​បានឈ្នះ ២១​ពាន​ក្នុង​រយៈពេល​ប្រាំពីរ​ឆ្នាំ​"៕

មតិយោបល់