5809c4f9683281792e000001

Wayne Rooney បញ្ចេញ​ប្រតិកម្ម​គួរឱ្យ​អាណិត​ខ្លោចចិត្ត ពេល​តួនាទី​ស៊ុត​ប៉េ​ណា​ល់​ទី​ក៏​គេ​ដណ្តើមយក​ទៀត​

    ​វា​ហាក់ដូចជា ពេលវេលា​របស់ Wayne Rooney គឺ​ជិត​ឈានដល់​ទីបញ្ចប់​ហើយ​នៅឯ​បិសាច​ក្រហម Manchester United ។​

​    ​ប្រធាន​ក្រុម​ប្រចាំត្រកូល​របស់​ក្រុម ដែល​កាលពីពេល​ថ្មីៗ​នេះ​ត្រូវបាន​ដាក់ឱ្យ​អង្គុយ​កៅអី​បម្រុង​ដោយ​អ្នកចាត់ការ​ទូទៅ Jose Mourinho គឺ​មិន​ជាប់​សូម្បីតែ​ជម្រើស​ទីមួយ​ក្នុងការ​ចាប់យក​ឱកាស​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​នៅ​ក្លឹប​នាពេល​បច្ចុប្បន្ន​។​

​    ​Rooney ដែល​ធ្លាប់ជា​អ្នកទទួលយក​លទ្ធភាព​ស៊ុត​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី​ផ្តាច់មុខ​សម្រាប់​ក្លឹប បច្ចុប្បន្ន​ត្រូវបាន​ជំនួស​ដោយ Anthony Martial និង Paul Pogba ។​

​    ​ក្នុងជំនួប​ជាមួយ Fenerbahce កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ Rooney ហាក់ដូចជា​មិន​រីករាយ​ជាមួយនឹង​តារាបាល់ទាត់​អន្តរជាតិ​បារាំង​មក​ជំនួស​តំណែង​ប៉េ​ណា​ល់​ទី​របស់គាត់​នោះឡើយ​។ ប្រតិកម្ម​របស់គាត់​អ្នក​អាច​មើល​ខាងក្រោម​នេះ​!៕

 

មតិយោបល់