adverise with khmeread 01213

នារី​ស្រស់ស្អាត​ពីរ​នាក់​នេះ​ត្រូវ​ប៉ូលិស​រុស្ស៊ី​ចាប់ខ្លួន​ក្រោយ​បង្ហោះ​រូបភាព​សម្លាប់​ឆ្កែ​ឆ្មា​លើ​បណ្តាញ​សង្គម​

    ​ស្ត្រី​វ័យក្មេង​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​ពីបទ​សង្ស័យ​ធ្វើ​ទារុណកម្ម និង​សម្លាប់សត្វ​ឆ្មា និង​សុនខ​ជាមួយ​មិត្តភក្តិ​នាង បន្ទាប់ពី​ផុស​រូបភាព​ឃោរឃៅ​សម្លាប់សត្វ​ទាំងនោះ នៅលើ​អន​ឡាញ​។​

​    ​រូបភាព​មួយ​បង្ហាញ​ពី​ឆ្មា​គួរឱ្យ​ស្រឡាញ់​មួយ​ក្បាល​ត្រូវ​ភ្ជង់​នឹង​កាំបិត ហើយ​វា​សម្លឹង​មិន​ដាក់​ភ្នែក​ខណៈដែល​កាំបិត​នៅ​ពីមុខ​វា​។​

​    ​នាង Alina Orlova វ័យ ២១ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ក្នុង​ភាគ​ខាងកើត​ទីក្រុង Vladivostok ប្រទេស​រុស្ស៊ី ជា​កន្លែង​ដែល​នាង​បាន​កំពុង​រង់ចាំ​ជើងហោះហើរ​ភ្ជាប់​ទីក្រុង Khabarovsk ទៅ Petersburg ។​

​    ​នាង​និង​មិត្តភក្ដិ​នាង Alena Savchenko វ័យ ១៩ ឆ្នាំ មានឈ្មោះ Kristina Hemp នៅលើ​បណ្ដាញ​សង្គម ដោយមាន​ស្លៀកពាក់​សម្លៀកបំពាក់​ប្រឡាក់​ឈាម​បាន​ផុស​រូបភាព​និង​វីដេអូ​ខ្លួន​ពួកនាង​ធ្វើ​ទារុណកម្ម​និង​សម្លាប់​ឆ្មា​និង​សុនខ​។​

​    ​យ៉ាងណាមិញ Orlova និយាយថា​រូបភាព​នោះ​គឺ​ប្រើ Photoshop ទេ ហើយ​នាង​កំពុង​ត្រូវបាន​គេ​ចោទប្រកាន់​ទាំង​រស់​។​

​    ​នាង​ក៏បាន​និយាយ​ការពារ​ខ្លួន​នាង ដោយ​ថា​នាង​មិនដឹង​នរណា​ជា​អ្នកធ្វើ​ឡើយ ហើយ​នេះ​មិនមែនជា​លើកដំបូង​ទេ ដែលមាន​មនុស្ស​ចង់​ចោទប្រកាន់​នាង​។ ប៉ុន្ដែ​នាង​មិនបាន​សម្លាប់សត្វ​ណាមួយ និង​គ្មាន​បំណង​សម្លាប់​នោះឡើយ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Siberian Times៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់