adverise with khmeread 1

BBC ជិតបញ្ចប់? យោងតាមស្ថិតិថ្មី Morata, Asensio និង Lucas មានប្រសិទ្ធភាពជាង BBC

    ​Zinedine Zidane បាន​អះអាង​អំពី​ចេតនា​របស់គាត់​ចាប់តាំងពី​ថ្ងៃទី​មួយ​នៃ​ការកាន់កាប់​របស់ខ្លួន​មកម្ល៉េះ​។ ពេលដែល​បុរស​សញ្ជាតិ​បារាំង​រូបនេះ បាន​ចាប់​តំណែង​ពី Rafa Benitez នៅឯ​អធិរាជ​ស Real Madrid កាលពី​ខែមករា គាត់​បាន​ប្រាប់​ទៅកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា តំបន់​ប្រយុទ្ធ​ជួរមុខ​ទាំងបី គឺ Cristiano Ronaldo, Gareth Bale និង Karim Benzema គឺ​បាន​ស្ថិតនៅ​កណ្តាល​ផែនការ​របស់គាត់​។​

​    ​ទោះជា​យ៉ាងណាក្តី នៅឯ​ដើមការ​ចាប់ផ្តើម​នៃ​ដំណើរ​រដូវ​កាល​នេះ គាត់​បាន​បង្ខំចិត្ត​ចាប់ផ្តើម​ការប្រកួត​ដោយ​គ្មាន​ខ្សែប្រយុទ្ធ​ទាំងបី "Trio" របស់ខ្លួន​។ Ronaldo បាន​អវត្តមាន បន្ទាប់ពី​ជួប​បញ្ហា​របួស​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ Euro 2016 ហើយ Bale មាន​បញ្ហា​កាយសម្បទា​រយៈពេល​ខ្លី​មួយ​ក្រោយ​ការពង្រីក​ថ្ងៃ​ឈប់សម្រាក ហើយ Benzema បាន​ចាក​ចេញពី​ការប្រកួត​ជាមួយ​បញ្ហា​របួស​ត្រគាក​។​

​    ​ក្នុងអំឡុង​អវត្តមាន​របស់​ពួកគេ Marco Asensio, Alvaro Morata និង Lucas Vazquez បានចាប់ផ្តើម​ក្នុងការ​ប្រកួត​ដណ្តើមពាន​មុន​បើក​រដូវ​កាល UEFA Super Cup ដោយ​ទទួល​ជ័យជម្នះ​ទៅលើ Sevilla ក្នុង​ទីក្រុង Trondheim ប្រទេស​ន័​រ​វែ​ស ហើយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ​ទាំងបី​រូប នៅតែ​បាន​បន្ត​ក្នុងនាម​ជា​តួអង្គ​សំខាន់​សម្រាប់ Zidane ទោះជា​បច្ចុប្បន្ន Bale, Benzema និង Ronaldo សុទ្ធតែ​លែងមាន​បញ្ហា​របួស​ក៏ដោយ​។​

​    ​ចាប់តាំងពី​ការប្តូរ Ronaldo ក្នុងការ​ប្រកួត​បញ្ចប់​លទ្ធផល ២-២ ក្រៅ​ផ្ទះ​ក្នុងជំនួប​ជាមួយ Las Palmas នាពេល​កន្លងមក BBC បាន​លេង​ជា​រៀងរាល់​នាទី​សម្រាប់​អធិរាជ​ស ប៉ុន្តែ​គ្រាប់​បាល់​មិនអាច​រត់​សំដៅ​ចូលទៅក្នុង​សំណាញ់​ទីនោះ​ឡើយ​សម្រាប់​ខ្សែប្រយុទ្ធ​ដ៏​ល្បី​ទាំងបី​រូប​ក្នុង​ដើមរដូវ​កាល​នេះ ហើយ​ក្នុងជំនួប​ជាមួយ Legia Warsaw កាលពី​យប់​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ ការប្រកួត​គឺ​មិនបាន​ធានា​សុវត្ថិភាព​ទាំងស្រុង​នោះឡើយ រហូតដល់ Trio ជំនាន់​ថ្មី​របស់​ពួកគេ Morata និង Lucas បាន​នាំមក​នូវ​គ្រាប់​បាល់​បន្ថែម​ចុង​ម៉ោង​ចំនួន​ពីរ​គ្រាប់​ទៀត ដែល​បាន​ធានា​ជ័យជម្នះ​របស់​ពួកគេ​យ៉ាង​ងាយស្រួល​ក្នុង​លទ្ធផល ៥-១​។​

​    ​Zidane បាន​រុះរើ​ឈុត​ទីមួយ​របស់គាត់​ជាច្រើន ជាមួយនឹង​អវត្តមាន​អ្នក​ចែក​បាល់​ក្នុង​តំបន់​បម្រើ​កាលពីពេល​ថ្មីៗ​នេះ ហើយ Asensio បានចាប់ផ្តើម​ក្នុង​តំណែង​មួយ​នេះ​យ៉ាង​ល្អឥតខ្ចោះ​ក្នុងជំនួប​ជាមួយ Legia ដោយ​អាច​ស៊ុត​បញ្ចូល​ទី​នៅ​ការបង្ហាញ​ខ្លួន​របស់គាត់​ជា​លើកដំបូង​ក្នុង Champions League ដោយ​គ្រាន់តែ​ដូចគ្នា​ទៅនឹង​ស៊ុត​បញ្ចូល​ទី​ក្នុងការ​បង្ហាញខ្លួន​ដំបូង​ក្នុង UEFA Super Cup និង La Liga ផងដែរ​៕