adverise with khmeread 1

ចចាមអារ៉ាម៖ Pep Guardiola ត្រៀមជម្រុះកីឡាករ Sergio Aguero និង Vincent Kompany ចេញពីក្លឹប

​    ​Pep Guardiola ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បញ្ចប់​ការងារ​របស់ Sergio Aguero និង Vincent Kompany ខណៈដែល​គាត់​កំពុង​រៀបចំ​ការលុបបំបាត់​ចោល​សមាជិក​ក្រុម​មេឃ​ខៀវ Manchester City មួយចំនួន​។ នេះ​បើ​យោងតាម​វេ​ប​សាយ Mirror​។​

​    ​តារាបាល់ទាត់​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ ត្រូវបាន​ដាក់ឱ្យ​អង្គុយ​នៅ​កៅអី​បម្រុង ខណៈដែល​មេឃ​ខៀវ​រង​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​ក្រោម​ដៃ​អ្នក​មានបុណ្យ Barcelona នៅលើ​ទឹកដី Camp Nou ទន្ទឹមនឹងនេះ ខ្សែការពារ​ប្រធាន​ក្រុម​ដែល​ទើបនឹង​ងើប​ពីរ​បួស​ម្តងទៀត ក៏​មិនត្រូវ​បានដាក់​បញ្ចូល​ក្នុងជំនួប​ដ៏​សំខាន់​មួយ​នេះ​ផងដែរ​។​

​    ​ហើយ​ខណៈដែល​អ្នកចាត់កា​រទូ​ទៅ​សញ្ជាតិ​ទើបនឹង​កាន់តំណែង​ថ្មី​បាន​ធានាថា ការសម្រេចចិត្ត​ទម្លាក់ Aguero គឺជា​យុទ្ធសាស្ត្រ ដែល​វា​បានបញ្ជាក់​យ៉ាងច្បាស់​ថា  Gabriel Jesus មកពី​ក្រុម Palmeiras នឹង​អាចធ្វើ​ដំណើរ​មកកាន់​ទឹកដី​ក្លឹប​អ្នកមាន​មួយ​នេះ​ដើម្បី​ជំនួស Aguero ហើយ​ពាក្យ​ចចាមអារ៉ាម​នៃ​ការដេញថ្លៃ​សម្រាប់ Antoine Griezmann និង Pierre-Emerick Aubameyang អាច​នឹង​មានន័យថា ពេលវេលា​របស់គាត់​នៅលើ​ទឹកដី Etihad Stadium អាច​នឹងត្រូវ​បញ្ចប់​ឆាប់ៗ​នេះ​៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់