3994046300000578 3859508 image a 71 1477058443376

ញាក់សាច់​! កុំ​ឃើញ​អ៊ីចឹង អនាគត​កូន​ឆ្កែ​នេះ​អាចមាន​តម្លៃ​ជិត ១ លាន​ដុល្លារ​

    ​Hulk? នេះ​គឺជា​ពូជ​ឆ្កែតឿ​ញី​ធំជាងគេ​ក្នុង​ពិភពលោក មានកូន​ឆ្កែ​ចំនួន ៨ ក្បាល មួយ​ក្នុងចំណោម​នោះ​អាច​ក្លាយជា "​កំពូល​ឆ្កែ​ការពារ​ល្អ​បំផុត​" នាពេល​អនាគត​។​

​    ​កូន​ឆ្កែ​ពូជ​ឆ្កែតឿ​មាឌ​យក្ស​នេះ​អាច​នឹងមាន​តម្លៃ ៨០ ម៉ឺន​ដុល្លារ ប្រសិនបើ​អ្នក​ម្ចាស់​វា​ឈ្មោះ Marlon Grennan បង្រៀន​វា​ឱ្យ​ក្លាយជា​ឆ្កែ​សន្តិសុខ​ក្នុង​ទីក្រុង New Hampshire​។​

​    ​លោក Marlon វ័យ ២៨ ឆ្នាំ​ថ្មីៗ​បាន​បង្រៀន​កូន​ឆ្កែ​មួយ​ក្បាល​របស់​ឆ្កែ​ទំហំ​យក្ស​មាន​អាយុ ៨ ខែ​ឈ្មោះ Kobe​។​

​    ​គាត់​បាន​និយាយថា "​កេរ្តិ៍ឈ្មោះ​របស់ខ្ញុំ​បង្កើតឡើង​ដោយ​ការចិញ្ចឹម​និង​បង្រៀន​សត្វ​ឆ្កែ​របស់ខ្ញុំ​។ ខ្ញុំ​កំពុង​ស្វែងរក Hulk បន្ទាប់​មួយ​ក្បាល​ទៀត ដែលជា​តារា​ថ្ងៃ​អនាគត​។ ហើយ​ឆ្កែ​នេះ​គឺជា​តារា​នៅ​ថ្ងៃ​អនាគត​ហើយ​"​។​

​    ​កូន​ឆ្កែ Kobe ដែលមាន​ការបង្ហាត់​យ៉ាង​ពេញលេញ​នេះ​សព្វថ្ងៃ​មានតម្លៃ​ខ្លួន ១០ ម៉ឺន​ដុល្លារ​ហើយ​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់