%e0%b8%ad%e0%b8%b8%e0%b8%97%e0%b8%a2%e0%b8%b2%e0%b8%99%e0%b8%9b%e0%b8%a3%e0%b8%b0%e0%b8%a7%e0%b8%b1%e0%b8%95%e0%b8%b4%e0%b8%a8%e0%b8%b2%e0%b8%aa%e0%b8%95%e0%b8%a3%e0%b9%8c%e0%b8%9e%e0%b8%a3%e0%b8%b0%e0%b8%99%e0%b8%84%e0%b8%a3%e0%b8%a8%e0%b8%a3%e0%b8%b5%e0%b8%ad%e0%b8%a2%e0%b8%b8%e0%b8%98%e0%b8%a2%e0%b8%b2

នរណា​ទៅ​ថៃ​ឆ្នាំក្រោយ​ហេង​ហើយ​! គេ​បើក​ឱ្យចូល​លេង​កន្លែង​ប្រវត្តិសាស្ត្រ​មួយចំនួន​អត់​យកលុយ​ទេ​

    ​កាលពី​ម្សិលមិញ នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ​បានប្រកាសថា ឧទ្យាន​ប្រវត្តិសាស្ត្រ និង​សារៈមន្ទីរ​ក្រោម​យុត្ថាធិការ​របស់​ពួកគេ​ទូទាំងប្រទេស​នឹង​ផ្ដល់ជូន​ឱ្យចូល​ទស្សនា​ដោយ​ឥតគិតថ្លៃ​រហូតដល់​ចុងខែ​មករា​ដើម្បី​អបអរ​ការឡើង​គ្រោង​រាជ្យ​របស់​ស្ដេច​ក្រោយ​។ ហើយ​ពួកគេ​ផ្ដល់ជូន​ដោយ​ឥត​គិត​ថ្ងៃនេះ​សម្រាប់​ភ្ញៀវទេសចរ​បរទេស ជាពិសេស​ប្រជាជន​ថៃ​។​

​    ​ក្នុង​ទីក្រុង​បាងកក អាច​ចូល​ទស្សនា​ដោយ​ឥត​គិត​ថ្ងៃ​ដូចជា​សារៈមន្ទីរ Bangkok National Museum, Royal Elephant National Museum និង Museum of Royal Barges​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​នាយកដ្ឋាន​វិចិត្រសិល្បៈ​ថៃ​។​

​    ​ហើយ​ឧទ្យាន​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ថៃ​ចំនួន ១០ មាន​ទីតាំង​តាម​ខេត្ត​ផ្សេងៗ​គ្នា ដោយ​ក្នុង​មានដូចជា រាជធានី​ចាស់​នៃ​ខេត្ត​អាយុ​ធ្យា​, ដី​សម័យបុរាណ​ក្នុង សុខោទ័យ និង ទីតាំង​ប្រាសាទខ្មែរ​ចំណាស់​រាប់ពាន់​ឆ្នាំ​នៅ Buriram​។​

​    ​ដោយឡែក​ការចូល​ទស្សនា​ដោយ​សេរី​នេះ​មិន​រាប់បញ្ចូល​លើ​សេវា​ចត​រថយន្ត ជួល​កង់ ឬក៏​អ្វី​ផ្សេងទៀត​នោះទេ​៕

ប្រភព៖ថៃ

អ្នកនឹងចូលចិត្ត

មតិយោបល់