Unnamed %282%29

រឹបអូស​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅ​ស្អាង​ដុតបំផ្លាញ​ចោល​

    កណ្តាល ៖ កម្លាំង​ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល ប្រាសាទ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ជលផល​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​នៅក្នុង​មូលដ្ឋាន​ឃុំ​ប្រាសាទ​ដោយ​ដឹកនាំ​កម្លាំង​ដោយ លោក ទេព ទូច នាយរង​ផ្នែក​រដ្ឋបាល​ជលផល​បាសាក់, ​លោក ជុំ សុវណ្ណ មន្ដ្រី​ខណ្ឌ​រដ្ឋបាល​ជលផល​ក​ណ្ដា​ល និង​លោក​សុខ ស៊ី​ណាត ជា​នាយរង​សង្កាត់រដ្ឋបាល​ជលផល​ស្អាង នា​ព្រឹក​ថ្ងៃទី​២២​ តុលា​នេះ។​

    ប៉ូលិស​និយាយថា ជា​លទ្ធផល​បង្ក្រាបបាន​លូ​សៃ​យ៉ឺន​ស្បៃ​មុង​បាន​ចំនួន​៨៥​មាត់​លូ​, ព្រួល​របាំង​សៃ​យ៉ឺន​ស្បៃ​មុង​បាប​ចំនួន​ ៧.០៥០ ​មែត្រ,​ បង្គោល​ឫស្សី​បាន​ចំនួន ​៣.០៧៥ ​ដើម​ ​និង​បាន​លែង​ត្រី​ចំរុះ​ចូល​បឹង​វិញ​បាន​ចំនួន​ ១៤៥ ​គីឡូក្រាម។

    ចំណែក​វត្ថុតាង​ដែល​រឹបអូស​បាន​កម្លា​ង​ជំនាញ​បាន​ដុត​បំផ្លាញចោល​នៅនឹងកន្លែង​តែម្តង។ ចំណែក​ម្ចាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ទាំងនោះ​មិនឃើញ​អើត​មុខមក​តវ៉ា​ឡើយ៕

មតិយោបល់