adverise with khmeread Download

ជម្រុះ​វើ​ល​ខាប់​ខែក្រោយ​នៅ​ថៃ​បន្តធ្វើ​ដដែល ប៉ុន្តែ​ហាម​ស្រែក​ហ៊ោ​រញ៉េរញ៉ៃ​

​    ​ក្រុម​អ្នកគាំទ្រ​បាល់ទាត់​អូស្ត្រាលី​ត្រូវ​ពាក់​សម្លៀកបំពាក់​សមរ​ម្យ និង​មិនត្រូវ​ស្រែក​ហ៊ោសប្បាយ​ទេ ប្រសិនបើ​ពួកគេ​ចង់​គាំទ្រ​ក្រុម​ជម្រើសជាតិ​របស់ខ្លួន​នៅ​ទឹកដៃ​ថៃ ក្នុងការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក​នៅ​ខែក្រោយ​នេះ​។​

​    ​សហព័ន្ធ​បាល់ទាត់​អូស្ត្រាលី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​២១​តុលា​ថា នៅ​ថ្ងៃទី ១៥ ខែវិច្ឆិកា​ខាងមុខ ក្រុម​ជម្រើសជាតិ​ថៃ និង​អូស្ត្រាលី​នឹង​ប៉ះគ្នា​តាម​កាលវិភាគ​ដែល​បានរៀបចំ​ទុក ប៉ុន្តែ​ក្រុម​ទាំងពីរ​បាន​សុំ​ក្រុម​អ្នកគាំទ្រ​ឱ្យ​គួរ​យល់ថា ប្រទេស​ម្ចាស់ផ្ទះ​កំពុង​កាន់ទុក្ខ​បន្ទាប់ពី​ស្តេច ភូមិ​វិបុល​អា​ឌុល​យ៉ា​ឌេ​ត​បាន​សោយ​ទិវង្គត​។​

​    ​សមាគម​បាល់ទាត់​ថៃ​ឬ​ហៅ​កាត់​ថា FAT បាន​គិតពី​ការប្តូរ​កាលវិភាគ​ប្រកួត​បន្ទាប់ពី​ស្តេច​ថៃ​បាន​សុគត​នៅ​ព្រះជន្ម ៨៨ វស្សា​កាលពី​ដើមខែ​នេះ ប៉ុន្តែ​កាលពី​ថ្ងៃ​សុក្រ FIFA បាន​បញ្ជាក់ថា ការប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​ទាំងពីរ​នឹង​លេង​នៅ​កីឡដ្ឋាន Rajamangala Stadium ដូច​តាម​ការគ្រោងទុក ហើយ​បាន​សុំឱ្យ​ក្រុម​អ្នកគាំទ្រ​គោរព​ការ​ស្លៀកពាក់​របស់​ម្ចាស់ផ្ទះ និង​សំណើ​ជា​ចាំបាច់​មួយចំនួន​ពី​ប្រទេស​ថៃ​។​

​    ​សហព័ន្ធ​បាល់ទាត់​អូស្ត្រាលី​បាន​សុំ​ប្រិយមិត្ត​ខ្លួន​ឱ្យ​គោរព​សំណើ​របស់​អាជ្ញាធរ​បាល់​ទាត់​ថៃ ដោយ​រួម​ប​ញ្ជូ​ល​ទាំង​សម្លៀក​ពាក់​សម្រាប់​ទស្សនិកជន​ត្រូវតែមាន​លក្ខណៈ​សមរម្យ​ជាមួយ​ពណ៌​ស ខ្មៅ ប្រផេះ ហើយ​ប្រសិនជា​អាច ត្រូវ​ពាក់អាវ​ដែល​គ្មាន​ស្ទីល​ប្លែកៗ​សិច​ស៊ី​។​

​    ​បដា ស្គរ ត្រែ ទង់ ក្បាល​មេក្រូ កញ្ចែ និង​ការស្រែក​ហ៊ោ​ត្រូវបាន​ហាមឃាត់​នៅក្នុង​កីឡដ្ឋាន ខណៈ FIFA បាន​និយាយថា អាជ្ញាធរ​បាល់ទាត់​ថៃ​បាន​និយាយថា ការស្រែក​ហ៊ោ​របស់​ប្រិយមិត្ត​បាល់ទាត់​នឹងត្រូវ​រឹតបន្តឹង​ទាំង​នៅ​ជុំវិញ​កីឡដ្ឋាន​ទៀតផង​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់