Untitled 1

ថៃ​អាច​រៀបចំ​ពិធី​ដង្ហែ​សព​ស្តេច​ភូមិបុល​ស្រដៀង​នឹង​ក្បួន​ដង្ហែ​ព្រះរាជ​សព​របស់​ស្ដេច​បី​ប្រទេស​នេះ រួមទាំង​កម្ពុជា​

​    ​នៅក្នុង​កម្មវិធី​មួយ​ដែលមាន​ឈ្មោះ Tonight Thiland បាន​រំលឹក​ដល់​ការ​ដង្ហែ​ព្រះរាជ​សព​របស់​ស្ដេច​បី​ប្រទេស​កាលពី​ម្សិលមិញ​នេះ​ ស្របពេល​ប្រទេស​ថៃ​កំពុង​ត្រៀម​រៀបចំ​ពិធី​ដង្ហែ​ក្បួន​ព្រះរាជ​សព​ព្រះបាទ ភូមិបុល អាឌុលយ៉ាដេត នៅពេល​ខាងមុខនេះ​។​

​    ​ស្តេច​ថៃ​ដែល​សោ​ទិវង្គត​រាប់​ទសវត្សរ៍​មុន ពុំ​សូវ​ជា​រៀបចំ​ពិធី​ធំ​ខ្លាំងពេក​នោះទេ ដោយសារ​សម័យនេះ​មិនទាន់​ជឿនលឿន​ដូច​បច្ចុប្បន្ន​។ 

​    ​ក្នុងការ​ចាក់ផ្សាយ​អំពី​ពិធីបុណ្យ​ព្រះរាជ​សព​ប្រទេស​ទាំងបី គេ​សង្កេតឃើញ​ថៃ​ចាប់អារម្មណ៍​កម្ពុជា​ជាងគេ ព្រោះ​ប្រពៃណី​និង​ទំនៀមទម្លាប់ ប្រហាក់ប្រហែលគ្នា ហើយ​ពិធីបុណ្យ​ដង្ហែ​ព្រះរាជ​សព​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ​ខ្មែរ កាលពី​ឆ្នាំ ២០១២-១៣ គឺរៀបចំ​យ៉ាង​ធំ​សម្បើម​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ធ្វើឱ្យ​ពិភពលោក​ចាប់អារម្មណ៍​ជាខ្លាំង​។ 

​    ​គួររំលឹកថា ព្រះ​សព​ព្រះបាទ អា​ដុល យ៉ា​ដេ​ត សោយ​ទិវង្គត​នៅ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ ដែល​ធ្វើឱ្យ​ប្រជាជន​ថៃ​មួយ​ប្រទេស​មានការសោយ​ស្ដាយ​ជាទីបំផុត​៕  

 

អ្នកនឹងចូលចិត្ត

មតិយោបល់