Unnamed %283%29

បុរស​​​ជនជាតិ អង់គ្លេសម្នាក់ ស្លាប់​ដោយ​បើក​ម៉ូតូ​បុក​របង​ផ្ទះ​

    ព្រះសីហនុ ​៖ បុរសជនជាតិ អង់គ្លេសម្នាក់ ស្លាប់​នៅនឹងកន្លែង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ កាលពី​ព្រឹក​ថ្ងៃទី​២២ ​តុលា​នេះ​ដោយ​បើក​ម៉ូតូ​ជ្រុ​បុក​របង​ផ្ទះ​គេ។​

    សមត្ថកិច្ច​ប្រាប់ថា គ្រោះថ្នាក់​នេះ​កើតឡើង​ក្នុងពេលដែល​ជនរងគ្រោះ​ឈ្មោះ PHIL POWE​ ប្រុស ​អាយុ​៤០​ឆ្នាំ​ ជនជាតិ អង់គ្លេស ស្នាក់នៅ​ផ្ទះជួល​ភូមិ​៣ ​សង្កាត់​៤ ​ក្រុងព្រះសីហនុ ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង ​ដោយ​ខ្លួនឯង​ម៉ាក​អ៊ែរ​ប្លែ​ត​គ្មាន​ស្លាក​លេខ ជ្រុល​ទៅបុក​របង​ថ្ម​តាមផ្លូវ​ក្នុង​ក្រុម​១៧​ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​ កាលពី​ម៉ោងជាង​៨​ព្រឹក​ថ្ងៃទី​២២ ​តុលា ​២០១៦​នេះ​។​

    បន្ទាប់មក​សមត្ថកិច្ច​ក៏បាន​ចុះទៅ​ដល់​វាស់វែង​និង​ចាត់ចែង​តាម​ជំនាញ៕

មតិយោបល់