adverise with khmeread 14797411 1153689084717965 409855026 n

តើ​មាន​ពលករ​ខ្មែរ​នៅ​ថៃ​ប៉ុន្មាន​នាក់​ទទួលបានលិខិតឆ្លងដែន​ក្លែងក្លាយ​?

    បន្ទាយមានជ័យ ៖ ប៉ូលិស​ខេត្តបន្ទាយមានជ័យ​ចាប់​ជនសង្ស័យ​លួច​ធ្វើ ​លិខិតឆ្លងដែន ក្លែងក្លាយ​កាលពី​រសៀល​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៦ ម្សិលមិញ​នៅខាងមុខ​ផ្សា​រុង​គ្លឿ ជាប់​និង​ច្រកទ្វា​ខ្លង​ឡឹ​ក អន្តរជាតិ​ប៉ោយប៉ែត ស្ថិតនៅ​ភូមិ ខ្លង​ឡឹ​ក ស្រុក​អារញ្ញ​ប្រា​ថេប ខេត្ត​ស្រះកែវ ប្រទេស​ថៃ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ឈ្មោះ យ៉ាន ចាន់ថន ភេទ​ប្រុស អាយុ២៩​ឆ្នាំ មាន​ទីលំនៅ ភូមិ​ក្បាលកោះ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

    ប៉ូលិស​បាន​បញ្ជាក់ថា ជន​ជនសង្ស័យ​នេះ​បាន​លួច​ផលិត​វី​សារ, លិខិតឆ្លងដែន​ខុសច្បាប់ នៅក្នុង​ភូមិ​របស់គេរ​យៈ​ពេល​ជាង​២​ឆ្នាំ​មកហើយ សម្រាប់​លក់​ឱ្យ​ពលករ​ខ្មែរ​ដែល​ចេញ​ទៅរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ជនបង្ក​និង​ប្រពន្ធ​បាន​ធ្វើ​ត្រា​សម្រាប់​វាយ​លើ លិខិតឆ្លងដែន​ ក្នុងនោះ​មាន​ត្រា​ជា​អក្សរ​ខ្មែរ និង​ត្រា អក្សរ English​។​

    ប៉ូលិស​បន្តថា គេ​មិនទាន់​ដឹងថា​តម្លៃ លិខិតឆ្លងដែន ក្នុងមួយ​ក្បាល​ដែលជនសង្ស័យ​លក់​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ចូលទៅ​ប្រទេស​ថៃ ក្នុងតម្លៃ​ប៉ុន្មាន​នោះទេ ហើយ​ក្រោយមក​ក៏​បែកធ្លាយ​ដំណឹង​នេះ​ដល់​សមត្ថកិច្ច ទើប​លោក អាត់ ខែម ស្នងការ​ប៉ូលិស​ខេត្តបន្ទាយមានជ័យ បាន​ចាត់តាំង​ដឹកនាំ​ដោយ​លោក អ៊ំ សុផល ស្នងការរង​សហការ​ជាមួយ​សមត្ថកិច្ច​ថៃ​នៅ​ច្រកទ្វារ  ប្រទេស​ថៃ ដើម្បី​ចាប់បញ្ជូន​ជនសង្ស័យ ដែល​ស​ង្ងំ​លាក់ខ្លួន​នៅ​ទី​នោះមក​ដាក់ទោស​នៅ​កម្ពុជា ជនបង្ក​២​នាក់​ប្តី​ប្រពន្ធ​កំពុងតែ​ស្ថិតក្នុង​ការ​សួរ​បន្ត នៅ​អធិការ​រដ្ឋា​ន​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​។​

    ក្រោយពី​មានការ​ចាត់​តាំងពី​លោកស្នងការ​លោក​បានរួម​សហការ​ជាមួយ​ប៉ូលិស​ថៃ​ចាប់​ជនសង្ស័យ​ខាងលើ​ដើម្បី​បញ្ជូនមក​ចាត់ការ​តាមច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា។  ​ប៉ូលិស​បាន​រកឃើញ លិខិតឆ្លងដែន ដែល​ផលិត​រួច​នៅលើផ្ទះ​ជនសង្ស័យ ចំនួន​ជាង​ ២០ ក្បាលដែល​នេះ​ជា​វត្ថុ​តាង​ជាក់ស្តែង ដែល​អាចធ្វើ​ការចោទប្រកាន់​បាន​ទៅតាម​ច្បាប់។​

    លោក អ៊ំ សុផល បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ដែល​ចេញទៅ​ធ្វើការ​ងារ​នៅ​ប្រទេស​ថៃ សុំ​កុំឱ្យ​ចាញ់បោក​ពួក​មេខ្យល់​និង​ពួក លក់ ​លិខិតឆ្លងដែន ក្លែងក្លាយ ដែល​មិនមែនជា​មន្ត្រី​ជំនាញ សម្រាប់ធ្វើ​ លិខិតឆ្លងដែន ចេញពី​មន្ត្រី អន្តោប្រវេសន៍។​

    លោក​សំណូមពរ​ចុងក្រោយ​ថា មុន​នឹង​បងប្អូន​ចំណាយលុយ​ទៅ​ទិញ ​លិខិតឆ្លងដែន សុំ​ពិនិត្យ​និង​ពិចារណា​ឱ្យបាន​ច្បាស់លាស់​ជៀសវាង​ប៉ះ​ លិខិតឆ្លងដែន ក្លែងក្លាយ ដែល​ប្រើការ​មិនបាន​បង្ក​ឱ្យ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន ហើយ​ចោទ​ពីបទ ប្រើ ​លិខិតឆ្លងដែន ក្លែងក្លាយ​ចូលទៅ​ប្រទេស​គេ​៕

adverise with khmeread

មតិយោបល់