adverise with khmeread 14813003 1153693624717511 1820902160 o

ឃាត់​បុរស​ចិន​ហុងកុង​នាំ​ទូរស័ព្ទ ​iPhone 7 និង iPhone 7 Plus ចំនួន ៥៥​ គ្រឿង ដែល​នាំចូល​មិន​បង់ពន្ធ

    សៀមរាប ៖ សមត្ថកិច្ច​គយ​បាន​ឃាត់ខ្លួន​បុរស​ចិន​ហុងកុង​ម្នាក់​កាលពី​ថ្ងៃទី​២០ ​ខែតុលា ឆ្នាំ​២០១៦ នៅ​ច្រក​អ្នកដំណើរ​មកដល់​នៃ​ការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​លួច​នាំ​ទូរស័ព្ទ ​iPhone 7 និង iPhone 7 Plus ចំនួន ៥៥​ គ្រឿង ដែល​នាំចូល​មិន​បង់ពន្ធ​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ឈ្មួញ​លួច​នាំ​ទូរស័ព្ទ​ចូល​នេះ​មាន​ឈ្នោះ HO CHUN NANG JIVE ភេទ​ប្រុស សញ្ជាតិ​ចិន​ហុងកុង ធ្វើដំណើរ​តាម​ជើងហោះហើរ​លេខ UO706 (​ហុងកុង​-​សៀមរាប​)​។​

    កម្លាំង​សមត្ថកិច្ច​គយ​នៅ​ច្រក​អ្នកដំណើរ​មកដល់ នៃ​ការិយាល័យ​ត្រួតពិនិត្យ​គយ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បាន​ចាប់​ទូរស័ព្ទ iPhone 7 និង iPhone 7 Plus ចំនួន ៥៥ ​គ្រឿង ដែល​ឈ្មួញ​បាន​លួច​នាំចូល​មិន​បង់ពន្ធ​។​

    ទូរស័ព្ទ​ដែល​ចាប់បាន​នោះ​មាន ​iPhone 7 ចំនួន ១២​ គ្រឿង និង iPhone 7 plus ចំនួន ៤៣​ គ្រឿង​។ ក្រោយ​ធ្វើការ​ត្រួតពិនិត្យ​មន្ត្រី​គយ បានធ្វើ​កំណត់ហេតុ​ល្មើសច្បាប់​គយ និង​បញ្ជូនមក​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដើម្បី​សម្រេច​វិនិច្ឆ័យ​បង់ពន្ធ និង​ប្រាក់​ពិន័យ​តាមច្បាប់​ជា​ធរមាន​៕​

adverise with khmeread

មតិយោបល់