adverise with khmeread Unnamed %281%29

ឃាត់​ខ្លួនតា​តា ​៣​ នាក់​ញៀន​នឹង​ល្បែង​អ៊ុតអាប៉ោង​នៅ​ស្រុក​អង្គស្នួល

    កណ្តាល ៖ តា​តា​ ៣​ នាក់​ញៀន​នឹង​ល្បែង​​អ៊ុតអាប៉ោង ត្រូវបាន​ប៉ូលិស​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​នា​ថៃ្ង​ទី​២២​ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​១២​ថ្ងៃត្រង់​នៅ​ចំណុច​ព្រៃ​ឫស្សី​ទួល​អង្គ​ខាងកើត ភូមិ​ស្វាយ​ឧ​ត្ត​ម ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ ៣ ​នាក់​ដែល​បាន​ឃាត់ខ្លួន ១-​ឈ្មោះ​ ឆេង ស្រេង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ខែ្មរ​មុខរបរ​លក់​ផែ្ល​ឈើ​នៅ​ភូមិ​ព្រៃ​មាន​ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល​ខេត្តកណ្តាល (​ជា​អ្នកបាញ់​អាប៉ោង​), ២-​ឈ្មោះ ​ចុក ចក់​ ភេទ​ប្រុស ​អាយុ​៧៤​ឆ្នាំ​ជនជាតិ​ខែ្មរ​មុខរបរ​កសិករ​នៅ​ភូមិ​ជម្ពូ​វន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ (​ជា​អ្នកបាញ់​អាប៉ោង)​ និង​៣-​ឈ្មោះ ​សូ រា​វុ​ធ​ ភេទ​ប្រុស ​អាយុ​៥១​ឆ្នាំ​ ជនជាតិ​ខែ្មរ​មុខរបរ​កសិករ នៅ​ភូមិ​ខ្ចៅ ​សង្កាត់​បឹង​ធំ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​(​ជា​អ្នកបាញ់​មេ​)​។​

    សម្ភារៈ​ចាប់យក​លុយ​រៀល​សរុប​ចំនួន ​២.៧៤៣.៤០០ ​រៀល ​និង​លុយ​អាមេរិក​ ៤៤៥ ​ដុល្លារ​, ​ទូរ​សព្ទ​ដៃ​ចំ​នួ​ន ៥ ​គ្រឿង​ក្នុងនោះ​ម៉ាក់​ចុច​ពិល​១​គ្រឿង ម៉ាក​សាំ​សុង​១គ្រឿង ម៉ាក​អាយ​ហ្វូ​ន​៣​គ្រឿង​,​ ជើង​អាប៉ោង​ធ្វើ​អំពី​ឈើ​ឫស្សី​ចំនួន​១៣​ និង​តេ​ឡេ​កែច្នៃ​បញ្ជា​មេអាប៉ោង​ចំនួន​៤,​ តេ​ឡេ​ពិតប្រាកដ​ចំនួន​១, ​កាបូបស្ពាយ​ចំនួន​០១ ​និង​កាបូបដៃ​ចំនួន​០១, ​ហ្វឺត​សរសេរ២​ដើម​, ស្ក​ត់​១​រុំ​ដុំ និង​សោរ​ក្សៀ​ចំនួន​១,​ អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខែ្មរ​១​សន្លឹក​និង​កាត​អេ​ធី​អឹម​១ និង​ថង់​កំរាល​លេង​អាប៉ោង​ចំនួន​១​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាង​កម្លាំង​ជំនាញ​បានទទួល​ព័​ត៌មាន​ពី​មហាជន​ល្អ​ថា ​មាន​ជនល្មើស​កំពុង​លេង​បាញ់អាប៉ោង​ទើប​កម្លាំង​ជំនាញ​សហការ​ជាមួយ​ប៉ូលិស​ប៉ុ​ស្តិ៍​ចុះទៅ​បង្ក្រាប​ហើយ​ឃាត់ខ្លួន​បាន​អ្នកបាញ់​អាប៉ោង​ចំនួន​៣​នាក់​ខាងលើ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕


 

adverise with khmeread

មតិយោបល់