adverise with khmeread 14799996 1153821321371408 612225374 o

បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​ក្រោយពេល​លួច​ម៉ូតូ​បាន ​២ ​គ្រឿង

    ត្បូងឃ្មុំ ៖ ប៉ូលិស​ជំនាញ ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ត្បូងឃ្មុំ បាន​សហការ​ជាមួយ​ជំនាញ ប៉ូលិស​ជំនាញ ស្រុក​មេមត់​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​នា​ថ្ងៃទី​២២ ​តុលា​នេះ ក្នុង​បទល្មើស​ជាក់ស្តែង​លួច​ម៉ូតូ​២​លើក​កាលពី​ថ្ងៃ​១៥ ​តុលា ​ឆ្នាំ​២០១៦​ និង​ថ្ងៃ​២១ ​តុលា ​ឆ្នាំ២០១៦ ​នៅ​ភូមិ​ពើក ឃុំ​មេ​មង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។​

    ប៉ូលិស​និយាយថា ជ​នស​ង្ស័​យ​ឈ្មោះ ​ប៊ុង រី ​ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​ ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​នៅ​ថ្ងៃទី២២​ តុលា ​ឆ្នាំ​២០១៦​នេះ។​ ដោយឡែក​ម៉ូតូ​២​គ្រឿង​បាន​ប្រគល់ជូន​ម្ចាស់​ដើម​ទាំង​២​នាក់​វិញ​ហើយ៕

adverise with khmeread

មតិយោបល់