Unnamed %282%29

បញ្ជូន​ឈើប្រណិត​ និង​ស្ត្រី​ជា​ម្ចាស់​ឈើ​ឱ្យ​ខាង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​

    ព្រះសីហនុ ៖ ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ព្រះសីហនុ បញ្ជូន​ឈើប្រណិត​និង​ស្ត្រី​ជា​ម្ចាស់​ឈើ​ឱ្យ​ខាង​រដ្ឋបាល​ព្រៃឈើ​កាលពី​ថ្ងៃទី​២២ ​តុលា​នេះ បន្ទាប់ពី​សមត្ថកិច្ច​បា​ន​ឃាត់​រថយន្ត​ធុន​ធំ ០១ ​គ្រឿង​ដែល​បាន​ដឹកឈើ​ស្រស់ មាន​ដើម​គ្រញូង ០៩ ​ដើម និង​ធ្នង់ ០៧​ ដើម ដឹក​ចេញពី​តំបន់​ភូមិ​ស្វាយ ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅវេលា​ម៉ោង​១២​យប់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៦​កន្លងទៅនេះ។​

    ប៉ូលិស​និយាយថា ម្ចាស់​ឈើ​ឈ្មោះ ​ឈឿន សុគន្ធា ភេទ​ស្រី អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បឹង​សាឡាង សង្កាត់​ទួល​សង្កែ​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ មុខរបរ​អ្នកជំនួញ​។​

    បន្ទាប់មក​នៅ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​ប៉ូលិស​បានសម្រេច​ប្រគល់​ករណីនេះ ជូនទៅ​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

មតិយោបល់