adverise with khmeread Unnamed %284%29

មិនធម្មតា! ប៉ូលិស​ខេត្តកំពត​វ៉ៃខ្នោះ​ក្រុម​ចោរលួច​ម៉ូតូ​ឆ្លងខេត្ត​ម្ដងបាន​មួយសម្បុក

    កំពត ៖ កម្លាំង​ប៉ូលិស​ខេត្តកំពត ក្រោម​ការដឹកនាំ​បញ្ជា​កម្លាំង​ផ្ទាល់​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​ប៉ូលិស​ខេត្ត បាន​បង្ក្រាប​ករណី​ប៉ុនប៉ង​លួច​ដោយ​ប្រើ​អំពើហិង្សា (​ក្រុម​កាច់​សោ​លួច​ម៉ូតូ​) នៅ​ភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​-​ខេត្តកំពត​កាលពី​ថ្ងៃទី២២ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង១ ​និង​៣០​នាទី រសៀល​ដោយ​វ៉ៃខ្នោះ​បាន​ ៦ ​នាក់​។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ឃាត់ខ្លួន​បាន​ចំនួន ៦ ​នាក់ ភេទ​ប្រុស ​ដែលជា​មុខសញ្ញា​ក្រៅ​ភូមិសាស្ត្រ និង​ដកហូត​បាន​ឧបករណ៍ សម្ភារៈ​កាច់​សោ​ម៉ូតូ​បាន​មួយចំនួន​, ស្លាក​លេខ​ម៉ូតូ​ចំនួន ០៣ ​ស្លាក (​ខេត្តសៀមរាប​ចំនួន ២ និង​ស្លាក​លខ​ភ្នំពេញ​ចំនួន​១), ​រថយន្ត ​Camry​ ឆ្លាម​ចំនួន ១ ​គ្រឿង និង​ម៉ូតូ​សេ​១២៥ សេរី​២០១៦​ ចំនួន ០១ ​គ្រឿង។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ទាំង ៦​ នាក់​មានឈ្មោះ​ដូចតទៅ៖ ១.​ឈ្មោះ ទី វណ្ណៈ ភេទ​ប្រុស អាយុ៣៦​ឆ្នាំ នៅ​ភូមិ​កោះ​ប្រាក់ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​, ២.​ឈ្មោះ ប៊ូ ចំរើន ភេទ​ប្រុស អាយុ៣៦​ឆ្នាំ នៅ​ភូមិ​ប្រ​យ៉ង ឃុំ​បាធាយ ស្រុក​បាភ្នំ ខេត្ត ព្រៃវែង​, ៣.​ឈ្មោះ ឌី តៃ​នឿន ភេទ​ប្រុស អាយុ២៧​ឆ្នាំ នៅ​ភូមិ​ពាម​ក្រៅ ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​, ៤.​ឈ្មោះ ហម វាសនា ភេទ​ប្រុស អាយុ៣១​ឆ្នាំ នៅ​ភូមិ​កំពង់ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គី​រី​វង្ស ខេត្តតាកែវ, ៥.​ឈ្មោះ ជា ជ្រូក ភេទ​ប្រុស អាយុ៣៥​ឆ្នាំ នៅ​ភូមិ​ដំរី​ផុង ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង ខេត្តក្រចេះ និង​ទី​៦.​ឈ្មោះ សុខ ចាប ភេទ​ប្រុស អាយុ៤៥​ឆ្នាំ នៅ​ភូមិ​ចើ​ង​ដើ​ង ឃុំ​ចើ​ង​ដើ​ង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០៦​នាក់​កំពុង​កសាង​សំណុំរឿង​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់