adverise with khmeread 0

បើ​អនុវត្តបាន ៨ ចំណុច​នេះ​ប្រៀប​ដូច​ឱសថ​ទិព្វ​ជួយ​មនុស្ស​ចៀស​ពី​ការឈឺ​ថ្កាត់​ស្ទើរ​មួយជីវិត​

​    ​គ្មាន​នរណាម្នាក់​រីករាយ​ឡើយ​ពេល​ឈឺ​នោះ​។ ការឈឺ​បំពង់ក ឈឺ​រាងកាយ ហៀរ​សំបោរ មាន​អារម្មណ៍​ខ្សោយ​ថាមពល ក្អក កណ្ដាស់ ឬក៏​ឈឺ​អ្វី​ផ្សេងៗ​ទៀត គឺជា​ជំងឺ​ដែល​មិនអាច​ជៀស​រួច​។ 

​    ​គួរឱ្យ​ចាប់អារម្មណ៍​ដែរ មនុស្ស​ជាច្រើន​ជឿថា​ឈឺ​ជា​ផ្នែក​មួយ​នៃ​ជីវិត​មនុស្ស​រស់នៅ​ប្រចាំថ្ងៃ បើទោះជា​ឈឺ​ច្រើនដង​ក្នុង​មួយឆ្នាំ​គឺ​វា​នៅតែ​ជា​រឿង​ធម្មតា តែ​រឿង​ពិត​នោះ​គឺ​មិនធម្មតា​ទេ​។​

​    ​ឈឺ​ច្រើន​បង្ហាញថា​អ្នកមាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ ដែល​មិនអាច​ប្រឆាំងនឹង​បាក់តេរី ឬ​ជំងឺ​ផ្សេងៗ​បាន​។ ប៉ុន្ដែ​ប្រសិនបើ​អ្នកដឹង​ពី​វិធី​ធម្មជាតិ​អា​ថ៍កំ​បាំង​នេះ អ្នកនឹង​មិនដែល​ឈឺ​ម្ដងទៀត​ទេ​។ វី​ធី​នោះ​នឹង​ជួយ​អ្នកជា​ពី​ជំងឺ​ពេញ​មួយជីវិត និង​ត្រឹមតែ ២៤ ម៉ោង​ឬ​តិចជាង​ប៉ុណ្ណោះ​។​

​    ​* រឿង​សំខាន់បំផុត​ធ្វើឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​ខ្លាំង​ដោយ​៖
​    ​១. ពិសា​អាហារ​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​ដូចជា សារាយសមុទ្រ​ខៀវ និង​ក្រខុបបារាំង​។​


​    ​២. ពិសា​បន្លែ​ជ្រក់​។​


​    ​៣. ពិសា​អាហារ បន្លែ ផ្លែឈើ​សរីរាង្គ គ្មាន​ជាតិគីមី​។​


​    ​៤. កាត់បន្ថយ​ផលិតផល​អាហារ​កំប៉ុង​ឬ​កែច្នៃ និង​ស្ករ​។​


​    ​៥. គេង​ឱ្យបាន​ច្រើន​ដើម្បីឱ្យ​រាងកាយ​ស្ដារ​តុល្យភាព និង​ព្យាបាល​ដោយ​ខ្លួន​វា​។​


​    ​៦. កាត់បន្ថយ​ស្ត្រេ​ស​។ ស្ត្រេ​ស​គឺជា​មូលហេតុ​មួយចំនួនធំ ដែល​ធ្វើឱ្យ​យើង​ធ្លាក់ខ្លួន​ឈឺ មិន​ត្រឹម​ប៉ុណ្ណោះ​វា​បំផ្លាញ​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង​ទៀតផង​។​


​    ​៧. កាត់បន្ថយ​ការទទួល​ទាន​ជាតិ​អាល់កុល និង​ស្ករ​។​


​    ​៨. ត្រូវមាន​ចលនា ឬ​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ញឹកញាប់​។​

​    ​* សម្រាប់​អ្នកមាន​អារម្មណ៍​ឈឺ ត្រូវធ្វើ​តាមរបៀប​ខាងក្រោម​៖
​    ​១. ពិសា​ទ្វេដង លើសពី​ថ្ងៃ​ធម្មតា​ពេល​មិន​ឈឺ​។​
​    ​២. ពិសា​ទឹកខ្មេះ​ប៉ោម ១ ស្លាបព្រា​កាហ្វេ​។​
​    ​៣. ពិសារ​ថ្នាំ​គ្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។​
​    ​៤. កាត់បន្ថយ​រាល់​ជាតិ​ស្ករ​ទាំងអស់ សូម្បីតែ​ផ្លែឈើ ជាពិសេស​ផលិតផល​នានា​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់