1

អ៊ីចឹង​ទេតើ​បានជា​ពួក​អឺរ៉ុប​និយម​ងើប​ពី​ដេក​ភ្លាម​ដើរ​ភ្លែត​!!!

    ​តាំងពី​មនុស្សលោក​ចេះ​ដើរមក អ្វីៗ​ក៏​ពួកគេ​អាចធ្វើ​បានដែរ​។ ប៉ុន្តែ​ដោយសារ​បច្ចេកវិជ្ជា​ទំនើប​បែ​ជា​ធ្វើឱ្យ​មនុស្ស​ខ្ចិ​ល​ដើរ​ទៅវិញ​។​

​    ​បច្ចេកវិជ្ជា​ធ្វើឱ្យ​មនុស្ស ខ្ចិ​ល​លើក​របស់ ខ្ចិ​ល​ដើរទៅ​ផ្សារ ខ្ចិ​ល​ទៅ​ចំណតរថយន្ត (​ហៅ​តាក់ស៊ី​ដល់​មុខផ្ទះ​)​។ ការដើរ​មិន​ត្រឹមតែ​ផ្ដល់​អត្ថប្រយោជន៍​ដល់​សុខភាព​នោះទេ វា​ក៏​ជួយ​រក្សា​សុខភាព និង​ជំរុញ​ខួរក្បាល​និង​រាងកាយ​របស់​អ្នក​ផងដែរ​។​

​    ​ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​នៃ​ការដើរ​ពេលព្រឹក​៖
​    ​- បង្ការ​ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង ឈឺសន្លាក់ ថប់​អារម្មណ៍ និង ជំងឺ​វង្វេង​។​
​    ​- បន្ថយ​ហានិភ័យ​នៃ​ការកើនឡើង​សម្ពាធ​ឈាម​, កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ខ្ពស់​, ជំងឺ​ទឹកនោមផ្អែម​និង​ជំងឺ​សរសៃឈាម​បេះដូង​។​
​    ​- សម្រក​ទម្ងន់ ដុត​ខ្លាញ់​ក្បាលពោះ ។​ល​។​
​    ​- ធ្វើឱ្យ​អារម្មណ៍​ស្រស់ស្រាយ មាន​ភាព​រីករាយ បំបាត់​ស្ដ្រេ​ស មុខងារ​ខួរក្បាល​ដើរ​បានល្អ​។​
​    ​- ប្រសិនបើ​អ្នកដើរ​ដោយ​ជើង​ទទេរ​ទៀត​រឹតតែ​ល្អ ព្រោះ​ដូចជា​ការ​ម៉ាស្សា​បាតជើង​មួយ​ដែរ ហើយ​វា​ធ្វើឱ្យ​ឈាម​ដើរ​ស្រួល​៕

អ្នកនឹងចូលចិត្ត

មតិយោបល់