adverise with khmeread 1

ប៉ូលិស​៣​ខេត្ត​ចាប់​មុខសញ្ញា​សម្លាប់​ប្លន់​ឡាន ២ នាក់​

    ព្រះវិហារ ក្រចេះ ព្រៃវែង ៖ មុខសញ្ញា​សម្លាប់​ប្លន់​យក​រថយន្ត​នៅ​ខេត្ត ព្រះវិហារ​កាលពី​ចុងខែ​ធ្នូ​ឆ្នាំ​២០១៥​កន្លងទៅ​ត្រូវបាន​ប៉ូលិស​ខេត្តព្រះវិហារ​សហការ​ជាមួយ​ប៉ូលិស ខេត្តក្រចេះ​និង​ប៉ូលិស​ខេត្តព្រៃវែង​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​បាន​២ នាក់ រួច​ប្រគល់​ឲ្យ​ប៉ូលិស​ខេត្តព្រះវិហារ​ជា​ម្ចាស់​ករណី​ចាត់​ការបន្ត ។​
    ប៉ូលិស​បាន​ឲ្យ​ដឹងថា បន្ទាប់​ពិមាន​ករណី​សម្លាប់​ប្លន់​យក​រថយន្ត​នៅ​ខេត្ត ព្រះវិហារ​រួចមក ប៉ូលិស​តាម​បណ្តា​ខេត្ត​ពាក់ព័ន្ធ​បាន​ស្រាវជ្រាវ​ស្ទាក់ចាប់​បានជា​បន្តបន្ទាប់ ។ ប៉ូលិស ខេត្តក្រចេះ​ធ្វើការ​ស្ទាក់​ឃាត់​រថយន្ត​ម៉ាក​សាំង​យ៉ុង​១​គ្រឿង​និង​ឃាត់​មុខសញ្ញា​១​នាក់​ឈ្មោះ​ប៊ុន សារុន​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំមាន​ទីលំនៅ​ភូមិ​ថ្មី​ឃុំ​រកា​គយ​ស្រុក​កងមាសខេត្តកំពង់ចាម ដែល​ពាក់ព័ន្ធ​ទិញ​រថយន្ត​ករណី​ប្លន់​សម្លាប់​កាលពី​ថ្ងៃទី​៣០​ធ្នូ​ឆ្នាំ​២០១៥​កន្លងទៅ​។​
   ប៉ូលិស​បន្តថា បន្ទាប់មក​នៅ​ថ្ងៃ​១៣​មករា​ឆ្នាំ​២០១៦​នេះ​ប៉ូលិស​ខេត្តព្រៃវែង បាន ស្រាវជ្រាវ​រកឃើញ​និង​ឃាត់ខ្លួន​មុខសញា​ម្នាក់ទៀត​ឈ្មោះ វ៉េង ស៊ា​ង​វ៉ា​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ ទីលំនៅ​ភូមិ ឃុំ​អំពិល​ក្រៅ​ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង​ពាក់ព័ន្ធ ករណី​ប្លន់​(​លក់​ទិញ​ឡាន​)​នៅ​ខេត្ត​ព្រះវិហារ​។​
     បច្ចុប្បន្ន​ត្រៀម​ប្រគល់ជូន​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តព្រះវិហារ​ចាត់ការ​បន្ត ៕​

adverise with khmeread

មតិយោបល់