adverise with khmeread Coin

សាកល្បង​យក​កាក់​ស្ពាន់​ត្រាំ​បែបនេះ ពេល​ត្រឡប់​ពី​ធ្វើការ​វិញ​អ្នក​ច្បាស់​ជា​ភ្ញាក់ផ្អើល​

    ​អ្នក​ច្បាស់​ជា​ដឹង​ហើយ​ថា អាហារ​ខ្លះ​ដែល​ក្លាសេ​ក្នុង​ទូទឹកកក ចាំបាច់​ត្រូវតែ​ត្រជាក់​ជានិច្ច ទើប​រក្សា​គុណភាព​បានល្អ ប៉ុន្តែ​បើ​ក្នុង​ទូទឹកកក​មិន​ត្រជាក់ អាហារ​ច្បាស់​ជាមាន​លទ្ធភាព​ឆ្លង​បាក់តេរី​ចូល​ច្រើន​។ រឿងនេះ​កើតឡើង​គឺ​ក្នុងករណី​ដាច់​ភ្លើង ហើយ​រលត់​ទូទឹកកក​។ ប្រសិនបើ​អ្នក​ចង់ដឹងថា​តើ​ទូទឹកកក​នោះ​ធ្លាប់​ដាច់​ភ្លើង ឬក៏​អត់ ពេល​អ្នក​មិន​នៅផ្ទះ សូម​អនុវត្ត​វិធី​ខាងក្រោម​៖

​    ​អ្នក​គ្រាន់តែ​យក​កាក់​មួយ​ដាក់​ក្នុង​កែវ​មាន​ទឹកកក​ស្រាប់​ក្នុងនោះ​។ ពេលចេញ​ក្រៅ​ធ្វើការ ឬ​ធ្វើ​អ្វីមួយ ហើយ​ត្រឡប់មកផ្ទះ​វិញ​សូម​មើល​កាក់​នោះ​លិច​ដល់​ត្រឹមណា​។​

​    ​ប្រសិនបើ​កាក់​នៅ​ខាងលើ​មានន័យថា​មិន​ដាច់​ភ្លើង​ទេ ប្រសិនបើ​វា​លិច​បន្តិច​នោះ​វា​ដាច់​ភ្លើង​តិច​ម៉ោង​ទេ​ហើយ​។ ប៉ុន្ដែ​បើ​វា​លិច​ត្រឹម​ពាក់កណ្ដាល​ឬ ដល់​ក្រោម ឈប់​បរិភោគ​អាហារ​ក្លាសេ​ក្នុង​ទូទឹកកក​នោះ​ទៀត​ទៅ គឺ​វា​ឆ្លង​បាក់តេរី​ពេញ​អស់ហើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់