1

ពីថ្ងៃ​នេះ​ទៅ​មិនចាំបាច់​ពិសា​ជើងមាន់​រោយ​មាត់​ទៀត​ទេ​! មើល​វិធីដក​ឆ្អឹង​ជើងមាន់​ងាយៗ​នេះ លោកអ្នក​ច្បាស់​ជា​ពេញចិត្ត​


​    ​ជើងមាន់​ជា​អាហារ​ឆ្ងាញ់​ជក់មាត់​ណាស់ បើ​លោក​អ្នកចេះ​ម៉ម​គ្រឿង​បានល្អ និង​ច្នៃ​វា​ជា​អាហារ​ពិសេសៗ ដូចជា​ជ្រក់​ជើងមាន់​ត្រាំ​ម្ទេស​ជាដើម​។ ប៉ុន្តែ​កង្វល់​ធំ​បំផុត​របស់​អ្នក​ពិសា​ជើងមាន់ គឺ​ឆ្អឹង​របស់​វា​។ ប្រសិនបើ​លោកអ្នក​មិន​ចង់​ពិសា​ទាំង​រោយ​មាត់​ដូច​មុន អនុវត្ត​វិធី​ខាងក្រោម ដើម្បី​ដក​ឆ្អឹង​មាន់​ចេញ​។ 

​    ​១. ចាក់​ម្សៅ​មេនំ​ប៉័ង (Baking Soda) ក្នុង​ទឹក​កន្លះ​ចានដែក​មួយ 
​    ​២. យក​ជើងមាន់​ត្រាំ​មួយសន្ទុះ ហើយ​កុំ​ភ្លេច​ដាក់​ទឹក​ច្រក​ថង់​សង្កត់ពីលើ​ជើងមាន់​ដើម្បីឱ្យ​វា​ហាប់​ចូលគ្នា​។ 
​    ​៣. ក្រោយមក​ស្រង់​ជើងមាន់​ចេញ ហើយ​ចាប់ផ្តើម​ដក​ឆ្អឹង​មាន់​ចេញ ដោយ​វះ​តាម​គន្លាក់​ជើងមាន់​នីមួយៗ ហើយ​ហូត​ឆ្អឹង​ចេញ​ជាការ​ស្រេច​។ 

​    ​ទស្សនា​វីដេអូ​ខាងក្រោម ដើម្បី​ងាយស្រួល​អនុវត្ត​៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់