adverise with khmeread 1

ប្រយ័ត្ន​ទិញ iPhone 7 ខកចិត្ត ដោយ​មិនដឹង​ចំណុច​ទាំងនេះ​!!!

​    ​ខណៈ iPhone 7 ទំហំ ៣២ ជី​ហ្គា​បៃ​គឺជា​ម៉ាក​ដែលមាន​តម្លៃថោក​ជាង (៦៤៩ ដុល្លារ​នៅ​អង់គ្លេស​) ទូរស័ព្ទ​នេះ​ហាក់​ដើរ​យឺត​ជាង​ទូរស័ព្ទ​ដែលមាន​ទំហំ​ធំ​ជាង​នេះ​។​

​    ​តាមរយៈ​ការធ្វើ​តេស្ត​ដោយ​វេ​ប​សាយ​ពីរ​ផ្សេងគ្នា​បាន​បង្ហាញថា ល្បឿន​ទូរស័ព្ទ Iphone 7 ទំហំ ៣២ ជី​ហ្គា​បៃ​ដើរ​យឺត​ជាង​ពពួក​ទំហំ ១២៨ ជី​ហ្គា​បៃ​ដល់​ទៅ ២០០ មេកាបៃ​។ ល្បឿន​ពពួក Iphone 7 ទំហំ ១២៨ ជី​ហ្គា​បៃ​គឺមាន​ល្បឿន​ដល់​ទៅ ៨៥៦ មេកាបៃ​ខណៈ​ពពួក ៣២ ជី​ហ្គា​បៃ​មាន​ល្បឿន​កំណត់​ត្រឹម ៦៥៦ មេកាបៃ​ប៉ុណ្ណោះ​។​

​    ​ការរក្សា​ទុក​ឯកសារ​ដោយ​រួម​ប​ញ្ជូ​ល​ទាំង​រូបភាព និង​កម្មវិធី​ទៅក្នុង​អង្គ​ចងចាំ​នៅលើ​ពពួក ៣២ ជី​ហ្គា​បៃ​ត្រូវបាន​រកឃើញថា យឺត​ជាង​ពពួក ១២៨ ជី​ហ្គា​បៃ​ដល់​ទៅ ៨ ដង ជាមួយ​ល្បឿន ៤២ មេកាបៃ ធៀប​នឹង ៣៤១ មេកាបៃ​។​

​    ​ការរកឃើញ​នេះ​បានធ្វើ​ឡើង​ដោយ​វេ​ប​សាយ GSMArena និង Unbox Therapy​។ 

​    ​ដូច្នេះ​បើ​លោកអ្នក​ទិញ iPhone 7 គួរ​ទិញ​ទំហំ​ជី​ហ្គា​បៃ​ធំ​ប្រសើរ​ជាង​ទិញ​ជី​ហ្គា​បៃ​តូច បើ​មិន​ចង់​ខកចិត្ត​ទេនោះ​៕

​ប្រភព​៖ dailymail

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់