adverise with khmeread 3

ស្ងាត់ៗ​ចិន​សម្ងំ​សង់​នាវាចម្បាំង​ខ្នាត​យក្ស សំឡេង​ស្ងាត់​

​    ​នាវាចម្បាំង​ដ៏​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​នៅ​ទ្វីបអាស៊ី​ត្រូវបាន​លាក់បាំង​យ៉ាង​ស្ងាត់ស្ងៀម​ចាប់តាំងពី​ការកសាង​ចាប់ផ្តើម​កាលពី​ឆ្នាំមុន​នៅ​រោងចក្រ​ផលិត​នាវា Jiangnan Changxing​។​

​    ​ដោយមាន​ឈ្មោះ Type 005 នាវាចម្បាំង​សំឡេង​ស្ងាត់​បំផុត​នេះ​ត្រូវបាន​និយាយថា នឹង​បំពាក់​ជាមួយ​បច្ចេកវិជ្ជា​កាំភ្លើង Railgun ដែលមាន​សមត្ថភាព​បា​ញ់​ទម្លាក់​គ្រាប់​មី​ស៊ី​ល និង​ការវាយប្រហារ​មកលើ​ដី​គោក​។​

​    ​ឥឡូវ រូប​ភាពលេច​ធ្លាយ​ទាំងនេះ​បានបង្ហាញ​ឱ្យឃើញ​យ៉ាងច្បាស់​ពី​ដំណើរ​ការផលិត​នាវា​យក្ស​នេះ ដែល​ទំនង​មាន​កន្លែង​បាញ់​កាំជ្រួច និង​បំបាក់ Sensor ដល់​ទៅ ៤ កន្លែង និង​អាច​បាញ់​កាំជ្រួច​បាន ១២៨ ដើម​។​

​    ​ការសាងសង់​នាវាចម្បាំង​ប្រវែង ១៧៥ ម៉ែត្រ​នេះ​បានចាប់ផ្តើម​កាលពី​ឆ្នាំ ២០១៥ ប៉ុន្តែ​មន្ត្រី​ចិន​បាន​ប្រុងប្រយ័ត្ន​ជាទីបំផុត​ដោយ​មិន​លាតត្រដាង​ពី​ព័ត៌មាន​លម្អិត​មុននឹង​ការសាងសង់​បញ្ចប់​ទេ​។​

​    ​ចិន​អះអាងថា នាវាចម្បាំង​នេះ​នឹងមាន​សមត្ថភាព​ស្មើ​នាវា​ដ៏​ទំនើប​របស់​អាមេរិក​គឺ Arleigh Burke ដែល​ត្រូវបាន​កសាងឡើង​ដោយ​បំពាក់​ជាមួយ​ប្រព័ន្ធ Aegis Combat System ដែលជា​ប្រព័ន្ធ​បញ្ជា​បាញ់​សត្រូវ​តាមរយៈ​កុំព្យូទ័រ និង​ប្រ​ព័​ន្ទ​រ៉ា​ដា SPY-1D ដ៏​ទំនើប​បំផុត​។​

​    ​នាវា​ប្រវែង ១៧៥ នេះ​មាន​សមត្ថភាព​ផ្ទុក​ឧទ្ធម្ភាគចក្រ​ជាច្រើន​គ្រឿង​ក្នុងពេល​តែមួយ និង​ជាមួយ​បច្ចេកវិជ្ជា​ផ្សេងទៀត​ដូចជា​យន្តហោះ Drone និង​យាន​ជិះ​នៅក្រោម​ទឹក​។​

​    ​យោងតាម​ការរាយការណ៍​របស់​វេ​ប​សាយ Popular Science ឱ្យដឹងថា នាវា​នេះ​ត្រូវបាន​គេ​និយាយថា នឹងមាន​ទម្ងន់​ដល់​ទៅ ១៤.០០០ តោន​ហើយ​ប្រហែលជា​នឹង​បញ្ចេញ​ជា​ផ្លូវការ​នៅ​ចុងឆ្នាំ ២០១៧ ឬ​ដើមឆ្នាំ ២០១៨៕

 

ប្រភព៖ dailymail

adverise with khmeread

មតិយោបល់