adverise with khmeread 1

មិត្ត​នារី​ដែល​ស្រឡាញ់​សម្រស់ ច្បាស់​ជា​ចង់ដឹង​អា​ថ៍កំ​បាំង​ធ្វើឱ្យ​ស្បែក​មុខ​ភ្លឺរលោង​នេះ​

    ​មនុស្ស​សម័យ​ទំនើប​ងាយ​នឹង​ធ្វើឱ្យ​ស្បែក​មុខ​ខ្លួនឯង​ជ្រីវជ្រួញ គ្មាន​ពន្លឺ ដោយសារតែ​ការងារ​ពោរពេញ​ដោយ​ស្ត្រេ​ស និង​បញ្ហា​ផ្ទាល់ខ្លួន​ជាច្រើន​ទៀត​។ និយាយ​តាម​ត្រង់ នរណាៗ​ក៏​ចង់បាន​ស្បែក​មុខស្រស់​ស្អាត រលើបរលោង​ដែរ ហេតុ​ដូច្នេះហើយ​ទើប​លោកអ្នក​គួរ​ដឹង​ពី​អា​ថ៍កំ​បាំង​រក្សា​សម្រស់​ស្បែ​កមុខ​ឱ្យ​រលើបរលោង​ដូចខាងក្រោម​៖

​    ​* គ្រឿ​ផ្សំ​
​    ​- យ៉ា​អួ​ត្រជាក់ (​មិន​កក​ពេក គឺ​ប៉ិៗ​) មួយ​កំប៉ុង​តូច (​កុំ​យក​រសជាតិ​ផ្អែម ហើយ​ទិញ​យ៉ា​អួ ពណ៌​ស​)
​    ​- សំឡី​
​    ​- កូនចាន​ចង្កឹះ​មួយ​

​    ​* របៀប​អនុវត្ត​
​    ​១. យក​សំឡី​ជ្រលក់​ក្នុង​យ៉ា​អួ​ត្រជាក់ (​ប៉ិៗ​) 
​    ​២. យកមក​បិត​លើ​មុខ​ទុកចោល ៣០ នាទី​
​    ​៣. បន្ទាប់មក​ដក​សំឡី​ចេញ ហើយ​យក​កន្សែង​ស្អាត​ជ្រលក់​ទឹក​ត្រជាក់​ជូត​វា​ចេញ​
​    ​
​    ​អនុវត្ត​ត្រឹមតែ​លើកទីមួយ លោកអ្នក​អាច​ឃើញ​ស្បែក​មុខ​រលើបរលោង​ស្រស់ស្អាត​ភ្លាមៗ មិន​ចាំ​ស្អែក​។ អនុវត្ត​បី​បួន​ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​សម្រស់​ស្រស់ស្អាត​ផូរផង់​ជានិច្ច​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់