adverise with khmeread 1

មិន​អន់​ទេ​! អង់គ្លេស​បង្អួត​ផែន​ការផលិត​នាវាមុជទឹក​យក្ស បន្ទាប់ពី​រុស្ស៊ី​ដឹក​ក្រុម​នាវាចម្បាំង​ឆ្លងកាត់​ច្រក​សមុទ្រ​ខ្លួន

​    ​ពួក​មេៗ​កងទ័ពជើងទឹក​អង់គ្លេស​បាន​អួតថា នាវាមុជទឹក​ថ្មី​នឹង​ក្លាយជា​នាវាមុជទឹក​ធំ​បំផុត​និង​ស្ងាត់​បំផុត ផលិត​ដោយ​កងទ័ពជើងទឹក​។ 

​    ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អង់គ្លេស​លោក Michael Fallon បាន​លាតត្រដាង​ថា ព្រះមហា​ក្សត្រិយានី អេ​លីហ្សា​បេ​ត បាន​អនុញ្ញាតឱ្យ​ដាក់ឈ្មោះ​នាវាមុជទឹក​ខ្នាត​យក្ស​នេះ​ថា HMS Dreadnought​។​

​    ​នាវាមុជទឹក​មុនៗ​ចំនួន ៩ គ្រឿង​ទៀត​ក៏មាន​ឈ្មោះ Dreadnought នេះដែរ​។​

​    ​នាវាមុជទឹក​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​តម្លៃ ៣១ ពាន់​លាន​ផោន (​ជិត ៣៨ ពាន់​លាន​ដុល្លារ​) ដើម្បី​ជំនួស​នាវា​នានា ដែល​ដឹក​កាំជ្រួច​នុយក្លេអ៊ែរ Trident របស់​ចក្រភព​អង់គ្លេស​។ 

​    ​ការសាងសង់​នាវាមុជទឹក​យក្ស​មិន​គួរឱ្យ​ជឿ​នេះ​បានចាប់ផ្តើម​កាលពី​ខែ​មុន​មកម្ល៉េះ ហើយ​នាវា​ផ្សេងទៀត​ដែល​ផលិត​ដំណាលគ្នា​នឹងត្រូវ​ដាក់ឈ្មោះថា Dreadnought​។ 

​    ​ការ​លាតត្រដាង​ផែនការ​នេះ​ធ្វើឡើង​ចំពេល​ពូ​ទីន​បានបង្ហាញ​ប្រតិបត្តិការ​នាវាចម្បាំង​ទ្រង់ទ្រាយ​ធំ​ឆ្លងកាត់​ច្រក​សមុទ្រ​របស់ខ្លួន​ឆ្ពោះទៅ​ប្រទេស​ស៊ី​រី ដែល​សំញែង​បន្លាច​អង់គ្លេស​ជាខ្លាំង​។ 

​    ​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អង់គ្លេស​និយាយថា នាវាមុជទឹក​យក្ស​នេះ​អាច​នឹង​បញ្ចប់​សាងសង់​រួច​នៅ​ទសវត្សរ៍ ២០៣០, ២០៤០ និង ២០៥០៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់