adverise with khmeread 1

Hector Bellerin និយាយ​មួយ​ម៉ាត់​ដាក់​ពិធីករ​ស្រី​ម្នាក់នេះ Fan កាំភ្លើង​ធំ​ជុំវិញ​ពិភពលោក​ច្បាស់​ជាញ​ញឹម​មុខរីក​ដូច​គ្រាប់​ជីរ​

​    ​Hector Bellerin បាន​និយាយ​ចេញពី​មាត់​ផ្ទាល់​ថា ខ្លួន​នឹងមិន​ខ្ចី​លើក​ទូរស័ព្ទ​នោះឡើយ ប្រសិនបើ​ក្លឹប​អ្នកមាន​បុណ្យ Barcelona ប៉ុនប៉ង​នាំ​គាត់​ទៅកាន់​ទឹកដី Camp Nou វិញ​នោះ​។​

​    ​ខ្សែការពារ​ស្លាប​របស់​កាំភ្លើង​ធំ Arsenal វ័យ ២១​ឆ្នាំ​រូបនេះ បានបង្ហាញ​ខ្លួន​ចំនួន ៨២​លើក​សម្រាប់​ក្រុម ចាប់តាំងពី​គាត់​បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​សម្រាប់​ក្លឹប​ទីក្រុង​ឡុង​ដ៍​ខាងជើង​មួយ​នេះ​កាលពី​ឆ្នាំ ២០១៣ ប៉ុន្តែ​តារាបាល់ទាត់​រូបនេះ​ត្រូវបាន​ផ្សារភ្ជាប់​ជា​ញឹកញាប់​ក្នុងការ​វិលត្រឡប់​ទៅកាន់​ក្លឹប​ចាស់​របស់គាត់​វិញ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​មកនេះ​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ បាន​ចាប់​អាជីព​ចេញពី​ថ្នាល​បណ្តុះបណ្តាល​យុវជន​របស់ Barcelona មុនពេល​សម្រេច​ការផ្ទេ​រ​ជា​អចិន្ត្រៃយ៍​មួយ​ទៅកាន់​ទឹកដី Emirates ក្នុង​ទីផ្សារ​រដូវក្តៅ​ឆ្នាំ ២០១១​។​

​    ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយនឹង​ទូរទស្សន៍ DW Channel កីឡាករ Bellerin ត្រូវបាន​ចោទសួរ​ថា​អ្វីដែល​គាត់​នឹងធ្វើ ប្រសិនបើ​គាត់​ទទួលបាន​ការ​តេ​ចូល​ពី​ក្លឹប​យក្ស​របស់​ជនជាតិ​កាតា​ឡាន អំពី​ការផ្ទេរ​ដ៏​មាន​សក្តានុពល​មួយ​នោះ​។​

​    ​Bellerin ឆ្លើយ​យ៉ាង​ឡូយ​ថា "​ប្រសិនបើ Barcelona ទាក់ទង​ខ្ញុំ​ឥឡូវនេះ​? ខ្ញុំ​នឹងមិន​លើក​ទូរស័ព្ទ​ឡើយ​"  ដែល​វា​ពិតជា​ធ្វើឱ្យ​ប្រិយមិត្ត Arsenal នៅ​ជុំវិញ​ពិភពលោក​មុខរីក​ដូច​គ្រាប់​ជីរ ញញឹម​បិទមាត់​មិន​ជិត​នោះឡើយ​៕

ប្រភព៖ metro

adverise with khmeread

មតិយោបល់