adverise with khmeread Unnamed %281%29

ប៉ូលិស​ប៉ុស្តិ៍​ដង្កោ​ចាប់ចោរ​គាស់​ផ្ទះបាន​ម្នាក់​ រត់រួចម្នាក់

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២២ តុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​រសៀល​ត្រង់ចំណុច​ផ្ទះជួល លេខ​២៣ ផ្លូវ​បេតុង ស្ថិតនៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្នុងករណី​ប្រព្រឹត្ត​អំពើ លួច​ដោយ​ប្រើ​ដែក​ឆ្កឹះ​សោ​បន្ទប់​ចូល​លួច​យក​ទ្រព្យសម្បត្តិ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ខឹម ណា​ង ភេទ ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជាង​ធ្វើ​ថ្ម​ម៉ាប ស្នាក់នៅ​បន្ទប់​ជួល​លេខ​២៣​ខាងលើ។ ករណី​ខាងលើនេះ​បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន​០២​នាក់​ទី​១-​ឈ្មោះ ម៉ាង ភ័ស្ស ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ដី​ថ្មី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ, និងទី​២-​ឈ្មោះ ៩៥ ភេទ​ប្រុស អាយុ​ប្រហែល​២០​ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល ភូមិ​ដី​ថ្មី ស​ងា្ក​ត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​

    ក្រោយពី​មាន ករណី​ខាងលើ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ដង្កោ បាន​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ម៉ាង ភ័ស្ស   រួម​និង​វត្ថុតាង​យកមក​ធ្វើការ​សាកសួរ​នៅ អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដង្កោ តាម​នីតិវិធី​ច្បាប់។​

    ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​ដែល​មិនបាន​ស្គាល់ឈ្មោះ​ហើយ​ហៅ​តែ ៩៥ បាន​រត់​គេចខ្លួនបាត់។ ​ប​ច្ចុ​ប្បន្ន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាមរក​ឃាត់ខ្លួន​យកមក​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់។​

    ចំណែក​សម្ភារៈ​បាត់បង់៖ -​កងដៃ​ផ្លាក​ទីន​ចំនួន​០៧​កង គិត​ជា​ទឹកប្រាក់​ចំនួន​៥០០​ដុល្លារ​អាមេរិក ហើ​យ​វត្ថុតាង​ចាប់យក៖ ១-​មេសោរ​ពណ៌​ខ្មៅ​ចំនួន​០១, ២-​ដែក​ឆ្កឹះ​សោរ​ចំនួន​០១, ៣-​ទួ​ណឺ​វី​ស​ចំនួន ០១,៤-​កូន​កាបូបស្ពាយ​ចំនួន​០១, ៥-​ម៉ូតូ​០១​គ្រឿង​ម៉ាក​ស្មាស ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1D-1476។​

    បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដង្កោ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕

adverise with khmeread

មតិយោបល់