adverise with khmeread Unnamed

ប៉ូលិស​ខេត្តកណ្ដាល​បង្ក្រាប​ក្រុម​មេ កន្ទុយលេខ​​ ៣ ​នាក់​

    កណ្តាល ៖ ស្ត្រី​៣​នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់​កន្ទុយ​លេខនា​ថ្ងៃទី២២ ​តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១ ​និង​៥០ នាទី នៅ​ចំណុច ផ្ទះ​ឈ្មោះ អ៊ុំ ថា​រី ភូមិ​ព្រែក​ហង់ ឃុំ​ពោធិ​បាន ស្រុក​កោះធំ ខេត្តកណ្តាល​។​

    ប៉ូលិស​ន​យាយ​ថា ជនសង្ស័យ​០៣ នាក់​គឺ​១-​ឈ្មោះ ហេង ស៊ីណា ភេទ​ស្រី អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ កត់​កន្ទុយលេខ​(​ឃាត់ខ្លួន​), ២-​ឈ្មោះ ហេង ស៊ី​នឿន ភេទ​ស្រី អាយុ ២៨ ​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​មុខរបរ លក់ដូរ (​ឃាត់ខ្លួន​)​ និង​៣-​ឈ្មោះ ផាន គឿន ភេទ​ស្រី អាយុ ៣១ ​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កណ្ដាល​កោះធំ ឃុំ​កោះធំ ​"​ក​" ស្រុក​កោះធំ មុខរបរ កត់​កន្ទុយលេខ (​ឃាត់ខ្លួន​)​។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស​ដកហូត​វត្ថុតាង ១-​សៀវភៅ​កត់​កន្ទុយលេខ ​(​មាន​លេខ​) ០៣ ​ក្បាល​, ២-​ក្រដាស​កត់​កន្ទុយលេខ ​(​មាន​លេខ​)០៦ ​សន្លឹក និង​ចុងសន្លឹក​កន្ទុយលេខ​មួយចំនួន​, ៣-​ប្រាក់រៀល ២៤១.០០០៛, ៤-​ទូរស័ព្ទ​ចល័ត ០៣ គ្រឿង​ និង​៥-​កាបូបស្ពាយ ០១ និង​ប៊ិច ០៣​ ដើម​។​

    ប៉ូលិស​បន្តថា កាលពី​ពេលវេលា​កើតហេតុ​ខាងលើ​ប៉ូលិស​ជំនាញ ស្រុក​កោះធំ សហការ​ជាមួយ​ប៉ូលិស​ប៉ុស្ដិ៍​រដ្ឋបាល​ពោធិ៍​បាន បាន​ចុះបង្ក្រាប​មុខសញ្ញា​លេងល្បែង​ស៊ី​ស​ខុសច្បាប់​ (​កន្ទុយលេខ​)​ នៅ​គោលដៅ​ទី​១ ចំណុច​ភូមិ​ព្រែក​ហង់ ឃុំ​ពោធិ៍​បាន ស្រុក​កោះធំ ខេត្តកណ្ដាល​។ កម្លាំង​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ ​០២ នាក់ បងប្អូន​កំពុងតែ​កត់​កន្ទុយលេខ ១-​ឈ្មោះ ហេង ស៊ីណា ភេទ​ស្រី និង២-​ហេង ស៊ី​នឿន ភេទ​ស្រី រួមជាមួយ​វត្ថុតាង​មាន៖​ ​១-​សៀវភៅ​កត់​កន្ទុយលេខ ​(​មាន​លេខ​) ០៣​ ក្បាល​, ២-​ក្រដាស​កត់​កន្ទុយលេខ ​(​មាន​លេខ​) ០៤ ​សន្លឹក​, ៣-​ប្រាក់រៀល​ចំនួន ៨៥.០០០៛, ៤-​ទូរស័ព្ទ​ចល័ត​០២​គ្រឿង​, ៥-​កាបូបស្ពាយ​០១ និង​ប៊ិច ០១​ដើម។​

    បន្តិចក្រោយមក​សមត្ថ​កិច្ច​ជំនាញ​បាន​បន្ត​បង្ក្រាប​គោលដៅ​ទី ២ ស្ថិតនៅ​ចំណុច​ភូមិ​កណ្ដាល​កោះធំ ឃុំ​កោះធំ ​"​ក​" ស្រុក​កោះធំ ខេត្តកណ្ដាល នៅវេលា​ម៉ោង​៣​រសៀល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​កំពុង​ធ្វើ​សកម្មភាព​កត់​កន្ទុយលេខ ម្នាក់ឈ្មោះ ផាន គឿន ភេទ​ស្រី អាយុ ៣១ ​ឆ្នាំ រួមជាមួយ​វត្ថុតាង​មាន៖ ១-​ក្រដាស​កត់​កន្ទុយលេខ​(​មាន​លេខ​) ០២ សន្លឹក និង​ចុងសន្លឹក​កន្ទុយលេខ​មួយចំនួន​, ២-​ប្រាក់រៀល​១៥៦.០០០៛, ៣-​ប៊ិច​០២ ដើម និង​៤-​ទូរស័ព្ទ​ចល័ត​០១​គ្រឿង​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០៣ នាក់ រួមជាមួយ​វត្ថុតាង​ដូចខាងលើ ត្រូវបាន​បញ្ជូន​មកកាន់​អធិការ ដ្ឋា​ន​ប៉ូលិស​ស្រុក​កោះធំ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី។​

    តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​ទាំង ០៣ ​នាក់​ខាងលើ​បាន​ឆ្លើយ​សារភាពថា ពួកខ្លួន​ពិតជា​បានធ្វើ សកម្មភាព​ដើរ​កត់​កន្ទុយលេខ​ខុសច្បាប់​ពិតប្រាកដ​មែន៕​

adverise with khmeread

មតិយោបល់