adverise with khmeread Unnamed %285%29

ប្តី​ឱ្យមើល​ផ្ទះ​មើល​កូន​បែរជា​មកលេង​ល្បែង​...!

    កណ្តាល ៖ ស្ត្រី ​៤​ នាក់​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​លេងល្បែង​ស៊ីសង​ខុសច្បាប់​បៀរ​នា​ថ្ងៃទី២២ ​តុលា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៣​រសៀល​នៅ​ចំណុច ភូមិ​កណ្ដាល​កោះធំ ឃុំ​កោះធំ ​"​ក​" ស្រុក​កោះធំ ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ ០៤ នាក់​១-​ឈ្មោះ ឆ​យ ឡៃ ភេទ​ស្រី អាយុ ៤៨ ​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ​កសិករ (​ឃាត់ខ្លួន​), ២-​ឈ្មោះ កេង ភាព ភេទ​ស្រី អាយុ ៤៧ ​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ មុខរបរ កសិករ (​ឃាត់ខ្លួន​), ៣-​ឈ្មោះ នួន សឿន ភេទ​ស្រី អាយុ ៦៥ ​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូម​ក្បាលដំរី​លើ ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (​ឃាត់ខ្លួន​) និង​៤-​ឈ្មោះ អ៊ុយ ឡាយ ភេទ​ស្រី អាយុ ៣៥​ ឆ្នាំ ជន​ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ក្បាលដំរី​លើ ឃុំ​កំពង់​កុង ស្រុក​កោះធំ ខេត្តកណ្ដាល​មុខរបរ កសិករ (​ឃាត់ខ្លួន​)​។​

    វត្ថុតាង​ចាប់យក ១-​បៀរ​៦៦ សន្លឹក​, ២-​កម្រាល សម្រាប់​ក្រាល​លេងបៀ​០២, ៣-​ប្រាក់រៀល​១៤.២០០៛, ៤-​ទូរស័ព្ទ​ចល័ត​ ០១ គ្រឿង និង​៥-​ស្បែកជើង​០៦ គូ .​កំប៉ុង​ដែក ០១​។​

    ប៉ូលិស​បន្តថា កាលពី​ពេលវេលា​កើតហេតុ​ខាងលើ សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​កោះធំ បាន​ចុះបង្ក្រាប​មុខសញ្ញា​លេងល្បែង​ស៊ី​ស​ខុសច្បាប់ ​(​បៀរ​)​ នៅ​ចំណុច​គោលដៅ​ទី​១ ភូមិ​កណ្ដាល​កោះធំ ឃុំ​កោះធំ​ "​ក​" ស្រុក​កោះធំ ខេត្តកណ្ដាល​។ កម្លាំង​ជំនាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​កំពុង​លេងបៀរ​ ០២ នាក់ ១-​ឈ្មោះ ឆ​យ ឡាយ ភេទ​ស្រី, ២-​ឈ្មោះ កេង ភាព ភេទ​ស្រី រួមជាមួយ វត្ថុតាង​មានដូចជា ១-​បៀរ ៣៥ សន្លឹក, ២-​ប្រាក់រៀល​៦.៩០០៛, ៣-​ទូរ​សព្ទ័​ចល័ត ​០១ គ្រឿង, ៤-​ស្បែកជើង​០៣ គូ​.​កម្រាល​០១​។​

    ភ្លាមៗ​នោះ​សមត្ថកិច្ច​បាន​បន្ត​ស្រាវជ្រាវ​បង្ក្រាប​មុខ សញ្ញា​លេងបៀរ​នៅ​គោលដៅ​ទី ២ ស្ថិតនៅ​ក្នុងភូមិ​ក្បាលដំរី​លើ ឃុំ​កំពង់​កុង ស្រុក​កោះធំ​ខេត្តកណ្ដាល។ ពេលនោះ​កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​កំពុង​លេងបៀរ ០២ ​នាក់ ១-​ឈ្មោះ នួន សឿន ភេទ​ស្រី, ២-​ឈ្មោះ អ៊ុយ ឡាយ ភេទ​ស្រី រួមជាមួយ​វត្ថុតាង​មាន​៖ ១-​បៀរ​៣១ សន្លឹក, ​កំប៉ុង​ដែក​០១, ២-​ប្រាក់រៀល​ចំនួន ៧.៣០០៛, ៣-​ស្បែកជើង​០៣ គូ និង​៤-​កម្រាល​សម្រាប់​ក្រាល​លេងបៀរ​ ០១។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ០៤ នាក់ រួមជាមួយ​វត្ថុតាង​ដូច​មាន​ចាប់យក​ខាងលើ បាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់