adverise with khmeread 1

ស្រវឹងស្រាជេរគេហើយ ទាញ​កាំបិតចាក់គេឱ្យរបួសទៀត...

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នង​ករណី​ប្រើ​ហិង្សា​ដោយ​ចេតនា​កើតឡើង​នៅ​ថ្ងៃទី​២២​ តុលា​ ២០១៦ វេលា​ម៉ោង​៤​ និង​៣០​នាទី​ល្ងាច​នៅ​ចំណុច​ភូមិ​រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង​ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ មៀន យ៉េន ភេទ​ប្រុស អាយុ ​៣៣ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ កសិករ​ មាន​ទីលំនៅ​ភូមិ​រកា​លើ​ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល (​រងរបួស​ធ្ងន់​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ​)​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ក្តាម ហ៊ ភេទ​ប្រុស អាយុ ​៥៦ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​រកា​លើ​ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​ (​ឃាត់ខ្លួន​)​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២២ ​តុលា​ ២០១៦ វេលា​ម៉ោង​៤​ និង​៣០​នាទី​ល្ងាច ឈ្មោះ ក្តាម ហ៊ ស្រវឹងស្រា​ស្រែកជេរ ឈ្មោះ ​មៀន យ៉េន ដោយ​គ្មាន​មូលហេតុ ហើយ​ឈ្មោះ ​មៀន យ៉េន ក៏​ខឹង​រួច​ទាញ​ដំបង​រក​វាយ​ឈ្មោះ ​ក្តាម ហ៊ តែ​ត្រូវ​ឈ្មោះ ​ក្តាម ហ៊ ទាញ​កាំបិត ចិតបន្លែ​ចាក់ទៅលើ​ឈ្មោះ​ មៀន យ៉េន ចំ​ក្រោម​ដោះ​ខាងស្តាំ​មួយ​កាំបិត​បណ្តាល​ឱ្យ​មុត រងរបួស​ជា​ទម្ងន់​។​ ក្រោយ​កើតហេតុ​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​

    ចំណែក​ជន​ស​ង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​យកមក​ប៉ុស្តិ៍ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់